កីឡាករ ១០រូបនេះហើយ ដែលថ្លៃជាងគេលើពិភពលោកនាពេលបច្ចុប្បន្ន ខណៈ Messi ក៏នៅតែស្ថិតក្នុងបញ្ជីនេះដែរ

//s9.kh1.co/dd/dd260405db215e43898fb2367cc9a2beabad26df.jpg
កីទ្បា

 ១៤-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កីឡាករ ១០រូបនេះហើយ ដែលថ្លៃជាងគេលើពិភពលោកនាពេលបច្ចុប្បន្ន ខណៈ Messi ក៏នៅតែស្ថិតក្នុងបញ្ជីនេះដែរ

ទោះបីជាបញ្ហាកូវីដ-១៩ នៅតែជាបញ្ហាប្រឈម ដែលធ្វើឱ្យតម្លៃខ្លួនរបស់កីឡាករក្នុងពេលបច្ចុប្បន្នហាក់មានការធ្លាក់ចុះ បើធៀបនឹងមុនពេលដែលកូវីដ-១៩ ផ្ទុះឡើង ប៉ុន្តែតម្លៃខ្លួនរបស់កីឡាករកំពូលនាពេលបច្ចុប្បន្ននេះ ក៏នៅតែមានតម្លៃខ្ពស់ដដែល ខណៈកីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុត គឺមានតម្លៃដល់ទៅ ១៨០លានផោនឯណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Kylian Mbappé មានតម្លៃ ១៨០លានផោន និងថ្លៃជាងគេបំផុតលើលោក
Kylian Mbappé មានតម្លៃ ១៨០លានផោន និងថ្លៃជាងគេបំផុតលើលោក

យ៉ាងណា មុនពេលរដូវកាលថ្មីចាប់ផ្តើមដំណើរការប្រកួតតាមកាលវិភាគរបស់លីគកំពូលនីមួយៗ តោះនាំគ្នាទៅមើលពីតម្លៃខ្លួនកីឡាករកំពូល ១០រូបដែលមានតម្លៃខ្លួនថ្លៃជាងគេបំផុតក្នុងពេលបច្ចុប្បន្ននេះ៖

១០-ខ្សែការពារស្លាបស្តាំជម្រើសជាតិអង់គ្លេស និងក្លិប Liverpool កីឡាករ Trent Alexander-Arnold វ័យ ២១ឆ្នាំ មានតម្លៃខ្លួនចំនួន ១១០លានផោន។  Arnold បានក្លាយជាខ្សែការពារទី១ ដែលមានតម្លៃខ្លួនក្នុងទីផ្សារកីឡាករថ្លៃជាងគេលើលោក។

កីឡាករ Trent Alexander-Arnold
កីឡាករ Trent Alexander-Arnold

៩-ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីន និងក្លិប Barcelona កីឡាករ Lionel Messi  វ័យ ៣៣ឆ្នាំ មានតម្លៃខ្លួនចំនួន ១១២លានផោន។ Messi បានក្លាយជាកីឡាករដែលមានតម្លៃខ្លួនក្នុងទីផ្សារកីឡាករថ្លៃជាងគេលើលោកក្នុងវ័យលើស ៣០ឆ្នាំ។

កីឡាករ Lionel Messi
កីឡាករ Lionel Messi

៨-ខ្សែប្រយុទ្ធស្លាបជម្រើសជាតិអង់គ្លេស និងក្លិប Borussia Dortmund កីឡាករ Jadon Sancho  វ័យ ២០ឆ្នាំ មានតម្លៃខ្លួនចំនួន ១១៧លានផោនSancho គឺជាកីឡាករដែលមានតម្លៃខ្លួនក្នុងទីផ្សារកីឡាករថ្លៃជាងគេលើលោកក្នុងវ័យក្រោម ២០ឆ្នាំ។

កីឡាករ Jadon Sancho
កីឡាករ Jadon Sancho

៧-ខ្សែបម្រើប្រយុទ្ធជម្រើសជាតិបែលហ្សិក និងក្លិប Manchester City កីឡាករ Kevin De Bruyne  វ័យ ២៩ឆ្នាំ មានតម្លៃខ្លួនចំនួន ១២០លានផោន។

កីឡាករ Kevin De Bruyne
កីឡាករ Kevin De Bruyne

៦-ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស និងក្លិប Tottenham Hotspur កីឡាករ Harry Kane  វ័យ ២៧ឆ្នាំ មានតម្លៃខ្លួនចំនួន ១២០លានផោន

កីឡាករ Harry Kane
កីឡាករ Harry Kane

៥-ខ្សែប្រយុទ្ធស្លាបជម្រើសជាតិអេហ្សីប និងក្លិប Liverpool កីឡាករ Mohamed Salah  វ័យ ២៨ឆ្នាំ មានតម្លៃខ្លួនចំនួន ១២០លានផោន

កីឡាករ Mohamed Salah
កីឡាករ Mohamed Salah

៤-ខ្សែប្រយុទ្ធស្លាបជម្រើសជាតិសេណេហ្គាល់ និងក្លិប Liverpool កីឡាករ Sadio Mané  វ័យ ២៨ឆ្នាំ មានតម្លៃខ្លួនចំនួន ១២០លានផោន។ កីឡាករ Sadio Mané កីឡាករ Mohamed Salah គឺជាកីឡាករអាហ្រ្វិកដែលថ្លៃបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់។

កីឡាករ Sadio Mané
កីឡាករ Sadio Mané

៣-ខ្សែប្រយុទ្ធស្លាបជម្រើសជាតិប្រេសុីល និងក្លិប PSG កីឡាករ Neymar  វ័យ ២៨ឆ្នាំ មានតម្លៃខ្លួនចំនួន ១២៨លានផោនNeymar ជាកីឡាករថ្លៃជាងគេនៅទ្វីបអាមេរិកឡាទីននាពេលបច្ចុប្បន្ននេះ។

កីឡាករ Neymar
កីឡាករ Neymar

២-ខ្សែប្រយុទ្ធស្លាបជម្រើសជាតិអង់គ្លេស និងក្លិប Manchester City កីឡាករ Raheem Sterling  វ័យ ២៥ឆ្នាំ មានតម្លៃខ្លួនចំនួន ១២៨លានផោន។ Raheem Sterling ជាកីឡាករអង់គ្លេសថ្លៃជាងគេលើលោក និងក្នុងលីគកំពូលអង់គ្លេស។

កីឡាករ Raheem Sterling
កីឡាករ Raheem Sterling

១-ខ្សែប្រយុទ្ធជម្រើសជាតិបារាំង និងក្លិប PSG កីឡាករ Kylian Mbappé  វ័យ ២១ឆ្នាំ មានតម្លៃខ្លួនចំនួន ១៨០លានផោនKylian Mbappé បានក្លាយជាកីឡាករទី១  ដែលមានតម្លៃលើស ១៨០លានផោន និងថ្លៃជាងគេបំផុតលើលោក៕

កីឡាករ Kylian Mbappé
កីឡាករ Kylian Mbappé

ប្រភពtransfermarkt.com

Try Soklin
Soklin (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T