សម្រស់បងស្រីរបស់ Zayn Malik ស្អាតមិនចាញ់ប្អូនប៉ុន្មានទេ

//s9.kh1.co/aa/aa720d12bfa1f2a90a07a2e15cbccdfeacede2ce.png
តារា & កម្សាន្ដ

 ១៣-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ចង់ច្រឡំតារាហូលីវូតមកពីខាងណា តាមការពិតគឺជាបងស្រីរបស់ អតីតតារាចម្រៀង នៅក្នុងក្រុម One Direction Zayn Malik សោះ ដែលសម្រស់នាងស្អាតមិនចាញ់ប្អូនប៉ុន្មាននោះទេ។

បរទេស៖ កេរ្តិ៍ឈ្មោះរបស់តារាចម្រៀង Zayn Malik បានល្បីរន្ទឺទូទាំងពិភពលោក ជាច្រើនឆ្នាំមកហើយ ដោយចាប់តាំងពីតារាប្រុសរូបនេះបានជាប់ជាសមាជិកក្រុម One Direction តាំងពីឆ្នាំ២០១០ មកម្ល៉េះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ក្រៅពីទទួលបានភាពជោគជ័យខ្លាំងនៅក្នុងវិថីសិល្បៈ ទៅលើការច្រៀងនិង សម្តែង តារាប្រុសរូបនេះក៏តែងតែបង្ហាញមុខមាត់អ្នកដែលរូបគេស្និទ្ធស្នាលជាមួយជារឿងៗ មិនថាសង្សារឬ បងប្អូន ដែលកន្លងគែមិនដែលចេះលាក់លៀមអ្វីសោះឡើយ ក៏ប៉ុន្តែក្នុងចំណោមពួកគេទាំងនេះ មានបងស្រីធំឈ្មោះ Doniya Elisha Malik រូបនេះ ដែលមានសម្រស់ល្អឯកតែម្តង មិនមើលទៅស្ទើរតែច្រឡំនឹងតារាសម្តែងហូលីវូដផងដែរ ។

ដោយឡែក ទោះបីជាបច្ចុប្បន្ននេះ បងស្រីរបស់តារាប្រុសរូបនេះ មានអាយុដល់ទៅ ២៩ឆ្នាំក៏ពិតមែនក្តី ប៉ុន្តែបើសាកក្រឡេកមើលសម្រស់វិញ គឺប្រិយមិត្តអាចនឹងច្រឡំនឹងក្មេងដែលមានអាយុត្រឹម១៨ទៅ២០​ឆ្នាំផងដែរ ដោយសារតែសាច់មុខនាងស ម៉ត់ខៃ គ្មានស្មាមជ្រីវជ្រួញ រលោងស្រិលដូចបណ្តូលចេក មិនចាញ់ប្អូនប្រុសនោះទេ។

ក្រោយពីបានឃើញដូច្នេះរួចមក ហ្វេនជាច្រើនបាននាំគ្នា ប​ង្ហើបមាត់ស្ញើចសរសើរអំពីសម្រស់ដែល Doniya Elisha Malik បានថែរក្សាបានល្អ មិនចាស់ទៅតាមវ័យទាល់តែសោះ ទោះបីជាមានអាយុច្រើនយ៉ាងណាក្តី៕

សូមចូលមើលរូបភាពខាងក្រោម៖

Doniya Elisha Malik
Doniya Elisha Malik
Doniya Elisha Malik
Doniya Elisha Malik
Doniya Elisha Malik
Doniya Elisha Malik
Doniya Elisha Malik
Doniya Elisha Malik
Doniya Elisha Malik
Doniya Elisha Malik
Doniya Elisha Malik
Doniya Elisha Malik
 Zayn Malikនិង Doniya Elisha Malik
 Zayn Malikនិង Doniya Elisha Malik
 Zayn Malikនិង Doniya Elisha Malik
 Zayn Malikនិង Doniya Elisha Malik
 Zayn Malikនិង Doniya Elisha Malik
 Zayn Malikនិង Doniya Elisha Malik
Doniya Elisha Malikនិង Shahrukh Khan
Doniya Elisha Malikនិង Shahrukh Khan
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T