លោក ត្រាំ បានព្រមានតិកតុកលើកចុងក្រោយថា លក់ឬក៏ត្រូវបិទ ព្រោះការផុតកំណត់មិនអាចព្យារបាននោះទេ

//s9.kh1.co/87/87a3760883bf5d0a00a28aa957260c820c2440d3.jpg
បច្ចេកវិទ្យា

 ១៣-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

លោកប្រធានាធិបតីបានទុកពេលឲ្យក្រុមហ៊ុនចិននៃកម្មវិធីនេះ រយៈពេល៤៥ថ្ងៃ ដើម្បីលក់វា។

អាមេរិក៖ យោងតាមប្រធានាធិបតី ដូណាល់ ត្រាំ បានឲ្យដឹងថា ម្ចាស់ក្រុមហ៊ុនចិនតិកតុកមានពេលរហូតដល់ថ្ងៃទី១៥ ខែកញ្ញា ហើយលើសពីនេះ បើគ្មានការទិញលក់កម្មវិធីចែករំលែកវីដេអូនេះទេ វានឹងត្រូវបានគេបិទមិនឲ្យប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិកតែម្ដង។ លោក ត្រាំ បានមានប្រសាសន៍ថា ការផុតកំណត់របស់កម្មវិធីតិកតុកមិនអាចពន្យារពេលបានទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកប្រធានាធិបតីបានទុកពេលឲ្យក្រុមហ៊ុនចិននៃកម្មវិធីនេះ រយៈពេល៤៥ថ្ងៃ ដើម្បីលក់វា។ ប្រសិនបើក្រុមហ៊ុន ByteDance មិនព្រមលក់កម្មវិធីនេះទេ ក្រុមហ៊ុនអាមេរិកនឹងត្រូវហាមឃាត់មិនឲ្យធ្វើជំនួញ ជាមួយក្រុមហ៊ុនចិននេះ បន្ទាប់ពីថ្ងៃផុតកំណត់។ លោក ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖ «យើងនឹងរង់ចាំមើលថា នឹងមានអ្វីកើតឡើង។ វាអាចនឹងត្រូវបានគេបិទ ឬក៏ពួកគេនឹងលក់វា» ហើយការផុតកំណត់មិនអាចទាញត្រឡប់ក្រោយបានវិញទេ។

កម្មវិធីតិកតុកគ្រប់គ្រងដោយ ក្រុមហ៊ុន ByteDance របស់ប្រទេសចិន
កម្មវិធីតិកតុកគ្រប់គ្រងដោយ ក្រុមហ៊ុន ByteDance របស់ប្រទេសចិន

បើយោងតាមលោក ត្រាំ កម្មវិធីតិកតុកនិងកម្មវិធីរបស់ចិនផ្សេងទៀតដែលប្រមូលទិន្នន័យពីពលរដ្ឋអាមេរិក អាចបង្កការគំរាមកំហែងដល់សន្តិសុខជាតិ។ ក្រុមហ៊ុន ByteDance ក៏ប្រឈមមុខនឹងការរឹតត្បិតលើការលក់ទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ខ្លួនមួយនេះ នៅខាងក្រៅប្រទេសចិន ដែលធ្វើឲ្យមានស្មុគស្មាញដល់ការលក់កម្មវិធីតិកតុក។ ក្នុងចំណោមក្រុមហ៊ុនដែលត្រូវបានគេដឹងថា បានបង្ហាញចំណាប់អារម្មណ៍ក្នុងការទិញតិកតុក មានក្រុមហ៊ុន Microsoft និងក្រុមហ៊ុន Walmart៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T