ដំរីមួយក្បាលនៅឥណ្ឌា កាយសំរាមផ្លាស្ទិកសុី ដែលភ្ញៀវទេសចរបោះចោល

//s9.kh1.co/e1/e13936a70cb6a70040628641b7dbe650f9e30625.jpg
សង្គម

 ១៣-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ដំរីមួយក្បាល ត្រូវបានគេប្រទះឃើញនៅភាគខាងលិចរដ្ឋ Bengal ប្រទេសឥណ្ឌា កំពុងស្វែងរកចំណីសុី និងកាយសំរាមផ្លាស្ទិកសុី ដែលភ្ញៀវទេសចរបោះចោលយ៉ាងឥតសណ្ដាប់ធ្នាប់

ឥណ្ឌា៖ ដំរីមួយក្បាល ត្រូវបានគេប្រទះឃើញនៅភាគខាងលិចរដ្ឋ Bengal ប្រទេសឥណ្ឌា កំពុងស្វែងរកចំណីសុី និងកាយសំរាមផ្លាស្ទិកសុី ដែលភ្ញៀវទេសចរបោះចោលយ៉ាងឥតសណ្ដាប់ធ្នាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមរូបថតប៉ុន្មានសន្លឹកដែលថតឡើងដោយលោក Pranab Das បង្ហាញឲ្យឃើញថា ដំរីមួយក្បាលនោះ បានប្រើប្រម៉ោយរបស់វា កាយគំនរសំរាមផ្លាស្ទិក និងបោះទៅលើក្បាល រួមទាំងលើខ្នង ដើម្បីរកចំណីសុីយ៉ាងអាសូរ។

លោក Pranab Das បាននិយាយដែរថា សំរាមទាំងនោះ ត្រូវបានយក.មកចាក់ចោលដោយឡានភ្ញៀវទេសចរមួយចំនួន។ ហើយនៅពេលដែលបានឃើញដំរីរុករកចំណីក្នុងគំនរសំរាមបែបនេះ គឺលោកពិតជាមានការឈឺចាប់ណាស់។

យ៉ាងណាមិញ ជុំវិញរូបភាពខាងលើនេះ ត្រូវបានយកទៅបង្ហោះចែកចាយនៅលើបណ្ដាញសង្គម ដោយសង្ឃឹមថាភ្ញៀវទេសចរទាំងអស់នឹងចូលរួមថែរក្សាបរិស្ថានផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ដំរីមួយក្បាលនោះ
ដំរីមួយក្បាលនោះ
ដំរីមួយក្បាលនោះ
ដំរីមួយក្បាលនោះ
ដំរីមួយក្បាលនោះ
ដំរីមួយក្បាលនោះ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T