ធ្លាយរូបភាព កាលពីក្មេងរបស់ ត្រចៀកកាំ មិនសរសើរមិនបាន

//s9.kh1.co/49/496d4eebf30c4779d9c0ac374ce72702c8b76e98.jpg
តារា & កម្សាន្ដ

 ១៣-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ថ្មីៗនេះ តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព Zhao Wei កំពុងតែធ្វើឲ្យអ្នកទស្សនាជាច្រើន ផ្ទុះការចាប់អារម្មណ៍ចំពោះសម្រស់របស់នាងគ្រប់ៗគ្នា បន្ទាប់ពីរូបភាពកាលពីនាងនៅក្មេង ត្រូវបានគេចែកចាយពាសពេញបណ្ដាញសង្គម។

ចិន៖ ចាប់តាំងពីចូលសិល្បៈដំបូង មកទល់នឹងបច្ចុប្បនេះ តារាសម្ដែងស្រី Zhao Wei ហៅ ត្រចៀកកាំ នៅតែអាចឈរជើងយ៉ាងរឹងមាំនៅក្នុងការងារសិល្បៈ ថែមទាំងជាអ្នកដឹកនាំរឿងដ៏ល្បីឈ្មោះ ជាមួយនឹងសមត្ថភាព និងរូបសម្រស់វ័យក្មេងគួរជាទីចាប់អារម្មណ៍ ខណៈពេលដែលមានអាយុកាន់តែច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ តារាស្រីរូបនេះ បានធ្វើឲ្យហ្វេនៗជាច្រើន មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយរូបភាពជាច្រើនសន្លឹករបស់នាង កាលពីច្រើនឆ្នាំមុន ក្នុងពេលដែលនាងកំពុងតែមានភាពវ័យក្មេង ត្រូវបានគេចែកចាយជាច្រើន លើបណ្តាញសង្គម។ 

ទន្ទឹមនឹងរូបភាពដែលត្រូវគេចែកចាយនេះ បានធ្វើឲ្យអ្នកទស្សនាជាច្រើនមាន ផ្ទុះការចាប់អារម្មណ៍ ចំពោះសម្រស់ដ៏លេចធ្លោរបស់ Zhao Wei ដែលនៅក្នុងរូបទាំងនោះ  នាងបានបង្ហាញសក់ខ្លីពណ៌ខ្មៅ ព្រមទាំងមានមុខមាត់ឃ្យូតគួរឲ្យស្រលាញ់ទៅតាមភាពវ័យក្មេងរបស់នាង ។ 

ជាពិសេស ជាមួយនឹងការចែកចាយឲ្យឃើញពីសម្រស់របស់នាង កាលពីច្រើនឆ្នាំមុននេះ Zhao Wei ក៏ទទួលបាននូវការកោតសរសើរ និងការពេញចិត្តពីមហាជនជាច្រើន នៅលើបណ្ដាញសង្គម ទាំងសម្រស់កាលពីមុន រួមទាំងសម្រស់ក្នុងវ័យ ៤៤ ឆ្នាំ នាពេលបច្ចុប្បន្ននេះ ៕ 

សូមទស្សនារូបភាពខាងក្រោម ៖ 

Zhao Wei 
Zhao Wei 
Zhao Wei 
Zhao Wei 
Zhao Wei 
Zhao Wei 
Zhao Wei 
Zhao Wei 
Zhao Wei កាលពីក្មេង 
Zhao Wei កាលពីក្មេង 
Zhao Wei កាលពីក្មេង 
Zhao Wei កាលពីក្មេង 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T