ភ្លើងឆេះព្រៃនៅសហរដ្ឋអាមេរិក បានបន្សល់ទុកមនុស្សរាប់សិបនាក់បាត់ខ្លួន

//s9.kh1.co/54/545483c9df3e8b2b442abdb42917852e21625b41.jpg
សង្គម

 ១៣-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ដោយមានខ្យល់បក់ខ្លាំងចំពេលមានកម្ដៅខ្លាំង អគ្គិភ័យបានឆាបឆេះលើផ្ទៃដីរាប់លានអារ បំផ្លាញផ្ទះរាប់ពាន់ខ្នង និងសម្លាប់មនុស្សយ៉ាងតិច២៥នាក់។

អាមេរិក៖ អភិបាលរដ្ឋ លោក Kate Brown បាននិយាយថា មានមនុស្សរាប់សិបនាក់កំពុងបាត់ខ្លួន នៅក្នុងរដ្ឋអូរីហ្គុនតែឯង ខណៈដែលភ្លើងឆេះព្រៃបានបន្តរាលដាលពាសពេញតំបន់ US West Coast។ អគ្គិភ័យបានឆាបឆេះនៅរដ្ឋកាលីហ្វ័រញ៉ា អូរីហ្គុន និងវ៉ាស៊ីនតោន អស់រយៈពេល៣សប្ដាហ៍ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយមានខ្យល់បក់ខ្លាំងចំពេលមានកម្ដៅខ្លាំង អគ្គិភ័យបានឆាបឆេះលើផ្ទៃដីរាប់លានអារ បំផ្លាញផ្ទះរាប់ពាន់ខ្នង និងសម្លាប់មនុស្សយ៉ាងតិច២៥នាក់។ អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom បាននិយាយថា ការជជែកដេញដោលគ្នាជុំវិញការប្រែប្រួលអាកាសធាតុ គឺចប់ហើយ។

អគ្គិភ័យបានឆាបឆេះព្រៃដីសរុប៤.៥លានអារ ដែលជាតំបន់ធំជាងរដ្ឋ Connecticut និងតូចជាងប្រទេសវ៉ែលបន្តិច នៅប៉ុន្មានសប្ដាហ៍ថ្មីៗនេះ នេះបើយោងតាមមជ្ឈមណ្ឌល National Interagency Fire Center។ ការបំពុលផ្សែងចេញពីភ្លើងឆេះព្រៃបានធ្វើឲ្យទីក្រុងធំបំផុតរបស់រដ្ឋអូរីហ្គុន គឺ Portland មានគុណភាពខ្យល់អាកាសអាក្រក់បំផុតនៅលើពិភពលោក បន្ទាប់មកគឺទីក្រុង San Francisco និង Seattle នេះបើយោងតាមគេហទំព័រ IQAir.com។

អ្នកនាំពាក្យសេតវិមាន លោក Judd Deere បានប្រកាសនៅលើបណ្ដាញសង្គម Twitter កាលពីថ្ងៃសៅរ៍ថា ប្រធានាធិបតី ដូណាល់ ត្រាំ នឹងធ្វើទស្សកិច្ចនៅរដ្ឋកាលីហ្វ័រញ៉ា នៅថ្ងៃចន្ទ៕

https://s9.kh1.co/__image/w=650,h=365,q=100/04/0410d5706916ced4c1b15e2b9e84e246c27be704.jpg
https://s9.kh1.co/__image/w=650,h=365,q=100/bd/bd9e95a1885fef76f9c2fb0ea33031355c6339f1.jpg
https://s9.kh1.co/__image/w=650,h=365,q=100/d6/d69f2c019cebf4027f62ab5609e7f6ce19a3ee2f.jpg
https://s9.kh1.co/__image/w=650,h=365,q=100/c7/c73ac14121e59d801445634e4366537b1f0c2103.jpg
https://s9.kh1.co/__image/w=650,h=365,q=100/3d/3dd34637a1a2210c0454ca3bc71f06ea037c9479.jpg
https://s9.kh1.co/__image/w=650,h=365,q=100/e1/e1392958d8d75c75d06ca48d00338fc1a7547f42.jpg
https://s9.kh1.co/__image/w=650,h=365,q=100/e9/e912542bdc83ddd20aea2b73d5a65c143daa7339.jpg
Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T