មូលហេតុ ដែលពេជ្រ សូលីកា យកកូនមុនរៀបការ (មានវីដេអូ)

//s9.kh1.co/d5/d5dcd4d9643a348b8b96954cf245b4ca06474c80.jpg
តារា & កម្សាន្ដ

 ១៣-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ខណៈកូនប្រុសកើតបានជិត៥ខែ ថ្មីៗនេះ ពេជ្រ សូលីកា បានបង្ហើបពីមូលហេតុយ៉ាងច្បាស់ៗ ដែលសម្រេចចិត្តយកកូនមុនរៀបការ។

ភ្នំពេញ៖ ជាការពិត តារាចម្រៀងស្រីដ៏ល្បីឈ្មោះ អ្នកនាង ពេជ្រ សូលីកា ក្រោយភ្ជាប់ពាក្យរួចមិនបានប៉ុន្មានផង ស្រាប់តែនាងមានទម្ងន់ ដោយមិនទាន់បានរៀបការ ធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល និងចូលរួមត្រេកអរស្ទើរតែគ្រប់គ្នា។ ហើយបច្ចុប្បន្ន តារាស្រីរូបនេះ សម្រាលបានកូនប្រុសម្នាក់មានមុខមាត់គួរឲ្យក្នាញ់កាលពីថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២០នេះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយសម្រាលកូនប្រុសរួចមក យើងឃើញថា ជីវិតរស់នៅប្រចាំថ្ងៃរបស់តារាស្រីរូបនេះជាមួយគ្រួសារក៏កាន់តែមានក្ដីសុខ និងសុភមង្គលខ្លាំងជាងមុនៗ បន្ទាប់ពីទទួលបានសមាជិកថ្មីបន្ថែម្នាក់ទៀតយ៉ាងដូច្នេះ។ មិនតែប៉ុណោះ ជារៀងរាល់ថ្ងៃ អ្នកម៉ាក់សម័យថ្មីរូបនេះ តែងតែបង្ហោះរូបភាពជុំគ្រួសារ និងបង្ហាញរូបភាពកូនប្រុសឲ្យហ្វេនៗបានឃើញជានិច្ច។ 

តួយ៉ាង ខណៈពេល កូនប្រុសមានអាយុជាង ៤ខែ អ្នកនាង សូលីកា ក៏បានផ្ដល់បទសម្ភាសន៍បង្ហើបពីរឿងរ៉ាវផ្ទាល់ខ្លួន និងមូលហេតុនៃការយកកូនមុនពេលរៀបការផងដែរ។ ក្នុងនោះ នាងក៏បាននិយាយថា៖ 

តាមពិតនាងក៏មិនទាន់មានគម្រោងថានិងយកកូនដែរ តែពេលនោះ នាងមានផ្ទៃពោះទៅហើយ បើនាងនិងស្វាមីសម្រេចិត្តថាយកកូនចេញក៏បានដែរ ពីព្រោះអ្នកទាំងពីរទើបតែភ្ជាប់ពាក្យ ហើយមិនទាន់បានរៀបការជាមួយគ្នានីឡើយនោះទេ។ ដូច្នេះមានកូនមុនរៀបការ បើតាមប្រពៃណីខ្មែរមានការប្រកាន់ច្រើន ប៉ុន្តែនាងមិនអាចយកកូនចេញបាននោះទេ តែនាងធ្វើអីចឹងក៏បានដែរ ព្រោះនៅមិនទាន់មានអ្នកណាដឹងនោះទេ ប៉ុន្តែផ្លូវដែលនាងជ្រើសរើសគឺយកកូន ព្រោះកូនជាកម្លាំងចិត្តមួយផ្នែកធំសម្រាប់នាង និងស្វាមី ដូច្នេះនាងស៊ូឲ្យទស្សនិកជនថាឲ្យនាងយ៉ាងណាក៏បាន តែឲ្យនាងយកកូនចេញគឺថ្វើមិនបាន។

សម្ដី ពេជ្រ សូលីកា

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

វីដេអូពី៖  3Fun

អ្នកនាង ពេជ្រ សូលីកា
អ្នកនាង ពេជ្រ សូលីកា
អ្នកនាង ពេជ្រ សូលីកា និងកូនប្រុស
អ្នកនាង ពេជ្រ សូលីកា និងកូនប្រុស
អ្នកនាង ពេជ្រ សូលីកា ជាមួយស្វាមី និងកូនប្រុស
អ្នកនាង ពេជ្រ សូលីកា ជាមួយស្វាមី និងកូនប្រុស
អ្នកនាង ពេជ្រ សូលីកា ជាមួយស្វាមី និងកូនប្រុស
អ្នកនាង ពេជ្រ សូលីកា ជាមួយស្វាមី និងកូនប្រុស
អ្នកនាង ពេជ្រ សូលីកា និងស្វាមី 
អ្នកនាង ពេជ្រ សូលីកា និងស្វាមី 
អ្នកនាង ពេជ្រ សូលីកា និងស្វាមី 
អ្នកនាង ពេជ្រ សូលីកា និងស្វាមី 
វីដេអូ អ្នកនាង ពេជ្រ សូលីកា
ពេជ្រ សូលីកា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T