ប្រពន្ធកូនមួយហើយ តែ Chakrit មិនជិនណាយនឹងនាង កាន់តែស្រលាញ់លើសដើម

//s9.kh1.co/c9/c9c83499c09c40c6095cdae01e4519c76d45c481.jpg
តារា & កម្សាន្ដ

 ១៣-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ឃើញថា ភាពផ្អែមល្ហែមរបស់ តារាប្រុសដ៏មានប្រជាប្រិយភាព លោក​​Chakrit Yamnam និង ភរិយា កាន់តែមានភាពល្អូកល្អើនខ្លាំងឡើង ក្រោយពេលបើកបង្ហាញឈុតឆាកដ៏ក្ដៅគគុកបែបនេះ។

ថៃ៖ ទោះបីជាមានកូនមួយទៅហើយ តែតារាប្រុស លោក Chakrit Yamnam នៅតែមានភាពផ្អែមល្ហែម មិនចេះរីងស្ងួតជាមួយនឹងភរិយា ក៏ដូចជាបានផ្ដល់ភាពកក់ក្តៅបំផុត សម្រាប់គ្រួសារតូចមួយរបស់លោក ដែលបានធ្វើឲ្យអ្នកគាំទ្រជាច្រើន បានឃើញ និងតាមដានជាញឹកញាប់ ចំពោះសកម្មភាពដ៏គួរឲ្យស្រលាញ់នៅក្នុង ជីវិតប្ដីប្រពន្ធរបស់លោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្មីៗនេះ លោក Chakrit ក៏បាននាំគ្រួសារ ទៅកម្សាន្តនៅឆ្នេរសមុទ្រយ៉ាងរីករាយ ដែលនៅក្នុងការកម្សាន្តលើកនេះ ភរិយារបស់លោក ក៏បានបង្ហាញរូបភាពយ៉ាងរ៉ូមែនទិក  ក្នុងពេលដែលអ្នកទាំងពីរ បានឆ្លៀតឱកាស បង្ហាញពីភាពផ្អែមល្ហែមយ៉ាងខ្លាំង បញ្ចេញឈុតឆាកថើបគ្នា នៅក្នុងអាងទឹកដ៏គួរឲ្យចាប់អារម្មណ៍បំផុត។ 

ម៉្យាងវិញទៀត ក្រោយពេលដែលបានបង្អួតពីភាពផ្អែមល្ហែមរបស់ខ្លួនរួចរាល់ហើយ ក៏បានធ្វើឲ្យបណ្ដាអ្នកទស្សនាជាច្រើន ចង់លើសជាតិស្ករជាមួយនឹងទិដ្ឋភាពមួយនេះ ក៏ដូចជា កាន់តែរំភើបជំនួសអ្នកទាំងពីរ ដែលតែងតែមានពេលវេលាដ៏មានសុភមង្គលបែបនេះ ជានិច្ច៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

Chakrit
Chakrit
Chakrit និង ភរិយា 
Chakrit និង ភរិយា 
Chakrit និង គ្រួសារ 
Chakrit និង គ្រួសារ 
Chakrit និង គ្រួសារ 
Chakrit និង គ្រួសារ 
Chakrit និង គ្រួសារ 
Chakrit និង គ្រួសារ 
ភរិយា  របស់ Chakrit
ភរិយា  របស់ Chakrit
Chakrit និង គ្រួសារ
Chakrit និង គ្រួសារ
Chakrit និង គ្រួសារ
Chakrit និង គ្រួសារ
Chakrit និង ភរិយា 
Chakrit និង ភរិយា 
Chakrit និង ភរិយា 
Chakrit និង ភរិយា 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T