កូនអើយ ឃើញទឹកភ្នែកម្តាយទេ? ម្តាយស្រីស្អាត ដែលលោតទឹកសម្លាប់ខ្លួន យំខ្សោះខ្លួន និងដង្ហើយឲ្យកូន មកវិញ (មានវីដេអូ)

//s9.kh1.co/65/65fa283d2318ed454a870311ee8a5ddc9df2ded4.jpg
សង្គម

 ១៣-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អ្នកណាមិនឈឺចាប់ ដែលបាត់បង់កូនស្រី ទៅមួយភ្លែតបែបនេះ ខណៈខំមើលថែ ចិញ្ចឹមបីបាច់ថែរក្សា មិនឲ្យស្រមោចមកប៉ះ បែរជាចុងក្រោយ កូនស្រី លោតទឹកសម្លាប់ខ្លួនទៅវិញ

ភ្នំពេញ៖ រឿងរ៉ាវ ស្រីស្អាត វ័យ២២ឆ្នាំ មានឈ្មោះថា ចាន់ ស្រីមាន ដែលបានលោតទឹកសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វារ កាលពីថ្ងៃទី នាម៉ោង៣ទាបភ្លឺ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានក្លាយជាព័ត៌មានដ៏ក្តៅគគុក នៅក្នុងបណ្តាញសង្គម ខណៈមនុស្សជាច្រើន បានព្យាយាម និងជម្រុញសមត្ថកិច្ច ឲ្យស្រាវជ្រាវបន្តទៀត ដោយមិនអស់ចិត្តថា ជាអំពើឃាតកម្ម ឬសម្លាប់ខ្លួន ពិតប្រាកដ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះសាកសពរបស់ស្រីស្អាតរូបនេះ ក៏បានរកឃើញផងដែរ ដោយបានអណ្តែតទៅដល់ មុខព្រះបរមរាជវាំង ក្រោយបាត់ខ្លួន អស់រយៈពេល៣០ម៉ោងឯណោះ ទើបសាកសពអណ្តែតឡើង ធ្វើឲ្យបងប្អូន និងមិត្តភក្តិ ស្រែកយំយ៉ាងខ្លាំង ទាំងមិននឹកស្មានដល់ថា ស្រីស្អាតរូបនេះ ដាច់ចិត្តសម្លាប់ខ្លួនបែបនេះ ដោយគ្មានការបង្ហាញទឹកមុខ ឬអារម្មណ៍ស្រពោនបន្តិចសោះ កន្លងមក។  ក្នុងនោះ សាកសពរបស់ ស្រីស្អាត ចាន់ ស្រីមាន ក៏បានតម្កល់ នៅវត្តទឹកថ្លា ចំនួនមួយយប់ ដើម្បីចាំបងប្អូន ទីជិតទីឆ្ងាយ មកជួបនាង ជាលើកចុងក្រោយផងដែរ មុននឹងបូជា រំលាយសព។

អ្វីដែលកាន់តែឈឺចាប់ជាងនេះទៅទៀត គឺទឹកចិត្តអ្នកម្តាយ ក្រោយពីដឹងថា កូនរបស់ខ្លួនស្លាប់ ដោយសារលោតទឹកសម្លាប់ខ្លួន ស្ទើរតែធ្វើឲ្យអ្នកស្រី ជាម្តាយ ចង់គាំង និងសន្លប់ច្រើនដងណាស់មកហើយ តាំងពីមិនទាន់រកឃើញសាកសពឃើញមកម្ល៉េះ។ មិនតែប៉ុណ្ណោះ អ្នកម្តាយ ក៏បានដង្ហើយ និងស្រែកយំខ្លាំងៗ ដោយចង់ឲ្យកូនស្រី វិលមកវិញ ដោយមិនអស់ចិត្តថា កូនស្រីរបស់ខ្លួន បែរជាទៅចោលគាត់ ដោយគ្មានស្តាយស្រណោះ។

យ៉ាងណាមិញ កូនៗទាំងឡាយ មុននឹងធ្វើអ្វីមួយ សូមគិតទៅដល់ អាណាព្យាបាលជាធំ ថាតើពួកគាត់ ពិតជាឈឺចាប់ខ្លាំងប៉ុណ្ណា ដែលគាត់ ខំបីបាច់ថែរក្សាចិញ្ចឹម តាំងពីតូចក្រូចឆ្មារ បែរជាធំឡើង កូន ចង់ស្លាប់ចោលម្តាយ ព្រោះតែវិបត្តិក្នុងចិត្តទៅវិញ។ ត្រូវចាំ គ្មានអ្នកណាស្រលាញ់ និងឈឺចាប់ ពេលបាត់បង់យើងខ្លាំង ជាងអ្នកម្តាយយើងនោះទេ!!

ក្នុងថ្ងៃហេតុការណ៍
ក្នុងថ្ងៃហេតុការណ៍
បាច់ផ្កា និងស្បែកជើងរបស់ជនរងគ្រោះ
បាច់ផ្កា និងស្បែកជើងរបស់ជនរងគ្រោះ
ស្រីស្អាត ចាន់ ស្រីមាន
ស្រីស្អាត ចាន់ ស្រីមាន
ស្រីស្អាត ចាន់ ស្រីមាន
ស្រីស្អាត ចាន់ ស្រីមាន
ស្រីស្អាត ចាន់ ស្រីមាន
ស្រីស្អាត ចាន់ ស្រីមាន
ស្រីស្អាត ចាន់ ស្រីមាន
ស្រីស្អាត ចាន់ ស្រីមាន
បងស្រីជនរងគ្រោះ នៅខាងឆ្វេង ក្រោយជួបសាកសពប្អូន
បងស្រីជនរងគ្រោះ នៅខាងឆ្វេង ក្រោយជួបសាកសពប្អូន
ពិធីបុណ្យសព
ពិធីបុណ្យសព
អ្នកម្តាយ សម្រក់ទឹកភ្នែក ព្រោះកូនបានទៅចោល
អ្នកម្តាយ សម្រក់ទឹកភ្នែក ព្រោះកូនបានទៅចោល
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T