មិនខ្វល់រិះគន់ មកពីសមុទ្រហើយ ពេលនេះ Taew ឆ្លៀតបង្អួតរូបភាពស្វីតទៀត

//s9.kh1.co/a4/a402697b68fea18b7fda621842133cbcf571a88d.jpg
តារា & កម្សាន្ដ

 ១៣-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បានបង្ហាញម្ដងហើយ កាន់តែជក់ចិត្ត លើកនេះ តារាស្រី Taew Natapohn បានបង្ហាញរូបភាពជាមួយនឹងគូស្នេហ៍សារជាថ្មី នៅក្នុងឱកាសទៅញ៉ាំអាហារពេលល្ងាចជាមួយគ្នា យ៉ាងរ៉ូមែនទិក។

ថៃ៖ គឺជាព័ត៌មានដែលកំពុងតែមានការតាមដាន ពីបណ្ដាហ្វេនៗជាច្រើន ចំពោះរឿងរ៉ាវផ្ទាល់ខ្លួនរបស់តារាសម្ដែងស្រី Taew Natapohn និង គូស្នេហ៍ថ្មីដែលជាកម្លោះហាយសូរ លោក Pranai បន្ទាប់ពី Taew បានបង្ហោះរូបភាពជាមួយនឹងគូស្នេហ៍លើកដំបូង ឲ្យហ្វេនៗបានឃើញ យ៉ាងពេញៗភ្នែក នៅក្នុងដំណើរទៅកាន់សមុទ្រកាលពីកន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ  បន្ទាប់ពីបានបង្ហាញបែបនេះទៅហើយ ឃើញថា តារាស្រី Taew ក៏មិនមានអ្វីត្រូវលាក់បាំងបន្តទៀតនោះដែរ ជាក់ស្ដែង កាលពីថ្មីៗនេះវិញ នាងក៏កាន់តែបង្ហាញពីភាពផ្អែមល្ហែមខ្លាំងឡើង ក្នុងពេលដែលអ្នកទាំងពីរបានទៅញ៉ាំអាហារពេលល្ងាចជាមួយគ្នា ព្រមទាំងបង្ហោះរូបភាពគូស្នេហ៍យ៉ាងរ៉ូមែនទិក សារជាថ្មីម្ដងទៀត នៅលើ Instagram Story ដែលកំពុងតែបញ្ចេញពន្លឺស្នេហាយ៉ាងខ្លាំង ផងដែរ លើសពីនេះទៀត នៅក្នុងនោះ ក៏មានការថត ឈរជុំគ្នា ឱបចង្កេះ បង្ហាញពីភាពផ្អែមល្ហែម ដែលមិនធ្លាប់មាន ថែមទៀតផង។

យ៉ាងណាមិញ ទោះបីជាខណៈពេលនេះ ទំនាក់ទំនងស្នេហារបស់នាង និងគូស្នេហ៍ កំពុងតែមានភាពល្អូកល្អើនរលូនទៅមុខ តែក៏ត្រូវបានបណ្ដាអ្នកលេងបណ្ដាញសង្គមមួយចំនួន ធ្វើការរិះគន់ចំពោះនាង ខណៈដែលហ្វេនៗរបស់នាងមួយចំនួនទៀត នៅតែមានភាពត្រេកអរ និងរំភើបជំនួស ពីភាពផ្អែមល្ហែមមិនចេះដាច់របស់អ្នកទាំងពីរ ផងដែរ ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

Taew
Taew
Taew
Taew
 គូស្នេហ៍ របស់Taew
 គូស្នេហ៍ របស់Taew
Taew និង គូស្នេហ៍
Taew និង គូស្នេហ៍
https://s9.kh1.co/__image/w=650,h=1156,q=100/24/24c098d28105bacf7cfc7a78d50b1ee67ab9991b.jpg
 គូស្នេហ៍ របស់Taew
 គូស្នេហ៍ របស់Taew
Taew និង គូស្នេហ៍
Taew និង គូស្នេហ៍
Taew និង គូស្នេហ៍
Taew និង គូស្នេហ៍
Taew និង គូស្នេហ៍
Taew និង គូស្នេហ៍
Taew និង គូស្នេហ៍
Taew និង គូស្នេហ៍
រូបភាព ដែល Taew និង គូស្នេហ៍ ថតឈរជុំគ្នាយ៉ាងស្និទ្ធស្នាល
រូបភាព ដែល Taew និង គូស្នេហ៍ ថតឈរជុំគ្នាយ៉ាងស្និទ្ធស្នាល
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T