ភ្នំពេញៈ លោកឧត្ដមសេនីយ៍ ទូច ណារ៉ុថ ស្នងការ នគរបាលរាជាធានីភ្នំពេញថ្លែងថា បញ្អាសន្ដិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយ សាធារណៈ គឺជាជោគជ័យមួយ ដែលសមត្ថកិច្ចពាក់ពន្ធ័ អនុវត្ដបានដោយ ប្រសិទ្ធិភាព ក្នុងអំឡុងពេល ដែលរាជធានីភ្នំពេញ ទទួលជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូល អាស៊ានលើកទី ២០។

លោក ទូច ណារ៉ុថ បន្ដថា  «រយៈពេល៥ថ្ងៃ ចាប់ថ្ងៃទី៣១ ខែមិនា ដល់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១២ សមត្ថកិច្ចពាក់ពន្ធ័ទាំងអស់ បានខិតខំទាំងកម្លាំងកាយ កម្លាំងចិត្ដ យកចិត្ដទុកដាក់ខ្ពស់ការពារសន្ដិសុខ ជូនសង្គមជាតិ ក៍ដូចជាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសសមាជិកអាស៊ានទាំងអស់ ហើយជាលទ្ធ ផលទទួលបានជោគជយ័ ពោល គឺគ្មានបញ្អាណាមួយបានកើតឡើង គួរឲ្យកត់សម្គាល់នោះទេ»។

ទោះជាយ៉ាងនេះក៍ដោយក្នុងអឡុងពេលស្នាក់នៅរបស់ថ្នាក់ដឹកនាំ នៃប្រទេសជាសមាជិកអាស៊ាន គេ សង្កេតឃើញបញ្អាគ្រោះថ្នាក់ចរាចរ បានកើត ឡើងខ្លះដែរ ក៏ប៉ុន្ដែភាគច្រើន បានកើតនៅពេលយប់ ហើយវាមិនបានធ្វើឲ្យប៉ះពាល់ដល់ដំណើរការ នៃកិច្ចប្រជុំកំពូលអាស៊ានទេ នេះជាគ្រោះថ្នាក់ធម្មតា ប៉ុណ្ណោះ។

ទាក់ទងដល់ការការពារសន្ដិសុខ សុវត្ថិភាពកិច្ចប្រជុំនេះ គេសង្កេតឃើញផងដែរ នូវការដាក់ពង្រាយ កងកម្លាំងប្រឆាំងភេរវកម្ម ប្រដាប់ដោយអាវុធទំនើប ក្នុងលក្ខណៈប្រុងប្រយត្ន័ខ្ពស់ ឈរការពារជុំវិញ បរិវេណ នៃវិមានសន្ដិភាព សណ្ឋាគារអ៊ីនធើខន និងសណ្ឋាគារភ្នំពេញជាដើម រួមជាមួយរថយន្ដល្បាត ២៤ម៉ោង លើ២៤ម៉ោង ដែលសកម្មភាពការពារនេះ នាំឲ្យទទួលបានជោគជយ័លើដំណើរការកិច្ចប្រជុំ កំពូលអាស៊ាននៅរាជធានីភ្នំពេញ ហើយក៏ជាកាលើកមុខមាត់មួយថ្មីទៀត សម្រាប់ កម្ពុជានាសករាជ ថ្មីនេះ បន្ទាប់ពីឆ្លងកាត់នូវវិបត្ដិសង្គ្រាមរាប់ទសវត្សរ៍រួចមកនោះ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]