សម្ដែងក្នុងរឿង ច្រវ៉ាក់ស្នេហ៍ សមគ្នាពេក តួប្រុស Kem Hussawee បញ្ចេញអារម្មណ៍ពិតទៅកាន់ Mookda ថា...

//s9.kh1.co/2e/2e1f36fb9b89e5e7e54a9dcaf683ee91d68aec70.png
តារា & កម្សាន្ដ

 ១២-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

សម្តែងជាមួយគ្នាបានមួយរឿង មកស្តាប់តួប្រុសក្នុងរឿង «ច្រវាក់ស្នេហ៍» និយាយអ្វីខ្លះជាមួយដៃគូ កញ្ញា Mookda ក្នុងបទសម្ភាសន៍ថ្មីនេះ

ថៃ៖ គិតមកដល់បច្ចុប្បន្ន មនុស្សមិនតិចនាក់ទេ ដែលគេលើកប្រធានបទរឿង «ច្រវ៉ាក់ស្នេហ៍» ដែលកំពុងចាក់ផ្សាយលើកញ្ចក់ទូរទស្សនិ៍ប៉ុស្តិ៍លេខ៧​នោះ កំពុងទទួលបានការគាំទ្រយ៉ាងពេលទំហឹង ជាពិសេសនោះ​សាច់រឿងដ៏សែនជក់ចិត្ត អមជាមួយតួប្រុស ស្រី លោក Kem និង កញ្ញា Mookda កាន់តែទាក់ទាញថែមមួយកម្រិតទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក នៅក្នុងកិច្ចសម្ភាសន៍ថ្មីចេស របស់តារាសម្តែងប្រុសពន្លងថ្មីនេះ បានបញ្ជាក់ថា​ លោក និងកញ្ញា Mookda កំពុងក្លាយជាមិត្តភក្តិហ្នឹងគ្នា តែមិនសន្មត់ទេថា សម្ពន្ធ័ភាពមិត្តភក្ត្តិរបស់ពួកគេ អាចក្លាយជាទំនាក់ទំនងស្នេហានោះ ចាំជម្រាបប្រាប់តាមក្រោយទៀត។

បន្ថែមពីនេះទៅទៀត តារាសម្តែងប្រុសរូបនេះបានលើកឡើងថា៖ 

ខ្ញុំ និង Mookda និយាយស្ទើរតែគ្រប់យ៉ាង និងបានចែករំលែករឿងជាច្រើនជាមួយគ្នា ដោយមួយរយៈនេះ ខ្ញុំនៅជាមួយMookda គ្រប់ពេល ថែមទាំងសិ្នទ្ធទៀត ហើយនាងពិតជាមនុស្សស្រីគួរឲ្យស្រលាញ់មែនទែន។

Kem

មិនត្រឹមតែប៉ុណ្ណោះ អ្នកយកព័ត៌មានក៏បានសួរបន្ថែមថា តើបានចែចង់នាងឬនៅ? លោកក៏បានឆ្លើយថាសុំការអនុញ្ញាត្តិ សួរនាងជាមុន ព្រោះសម្រាប់ Kem គឺមិនអីទេចំពោះរឿងនោះ ព្រោះបច្ចុប្បន្នគាត់នៅលីវនោះទេ។

យ៉ាងណាមិញ យើងមិនអាចដឹងទេថា សម្ព័ន្ធមិត្តភក្តិ អាចនិងទៅជាស្នេហាដែរឬទេ? ថាពួកគេទាំងពីរអាចស្រលាញ់គ្នាជាគូស្នេហ៍ដូចគូស្នេហ៍តារាថៃផ្សេងៗដែរឬទេ? មានតែរង់ចាំមើលទាំងអស់គ្នា៕

សូមទស្សនារូបខាងក្រោម៖ 

Kem
Kem
Kem និង Mookda
Kem និង Mookda
Kem និង Mookda
Kem និង Mookda
Kem និង Mookda
Kem និង Mookda
Kem និង Mookda
Kem និង Mookda
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T