លោកគ្រូ មាស ចាន់ណា៖ “សៀង ចន្ធា និង ម៉ាត់ នូរុណ គ្រាន់តែជាខ្សែប្រយុទ្ធក្នុងស្រុក និងជាខ្សែប្រយុទ្ធដែលជំនាញតែជើងម្ខាង”

//s9.kh1.co/4a/4aaa00646e1622ffa6abb6ef172ffa623c0a7e86.jpg
កីទ្បា

 ១២-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

លោកគ្រូ មាស ចាន់ណា លើកឡើងពីខ្សែប្រយុទ្ធកំពុងលេចធ្លោទាំងពីររបស់បឹងកេត

ភ្នំពេញ៖  ក្រុមណាហ្កាវើលដ៍ នឹងត្រូវជួបតតាំងជាមួយនឹងក្រុមនាគខៀវ បឹងកេត នាថ្ងៃ សៅរ៍ ទី១២ ខែកញ្ញា វេលាម៉ោង៦ល្ងាចនេះ នៅកីឡដ្ឋាន កងយោធពលខេមរភូមិន្ទ ដែលជាការប្រកួតក្របខណ្ឌ​ មិត្តហ្វូនខេមបូឌានលីគឆ្នាំ២០២០ សប្ដាហ៍ទី១៥។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កាលវិភាគសប្ដាហ៍ទី១៥ (រូបភាព៖ cncc)
កាលវិភាគសប្ដាហ៍ទី១៥ (រូបភាព៖ cncc)

ជាមួយគ្នានេះ មុនការប្រកួតឈានមកដល់ គ្រូបង្គោលក្រុមណាហ្កាវើលដ៍ លោក មាស ចាន់ណា បានលើកឡើងថា លោកមិនសូវព្រួយបារម្ភប៉ុន្មាននោះទេ ទៅលើខ្សែប្រយុទ្ធកំពុងឡើងកូដទាំងពីររបស់បឹងកេត កីឡាករ ម៉ាត់ នូរុណ និង សៀង ចន្ធា ព្រោះពួកគេទាំងពីរគ្រាន់តែជាខ្សែប្រយុទ្ធ ក្នុងស្រុក និង ជំនាញប្រើជើងតែម្ខាង។

កីឡាករ សៀង ចន្ធា និង ម៉ាត់ នូរុណ (រូបភាព៖ បឹងកេត)
កីឡាករ សៀង ចន្ធា និង ម៉ាត់ នូរុណ (រូបភាព៖ បឹងកេត)

លោក មាស ចាន់ណា បាននិយាយប្រាប់គេហទំព័រ CNCC យ៉ាងដូច្នេះថា៖

ចំពោះខ្ញុំមើលឃើញមួយរយៈនេះផុសផុលច្រើនចំពោះខ្សែប្រយុទ្ធពីរនាក់ គឺសៀង ចន្ធា និងម៉ាត់ នូរុណ តែគ្រាន់តែជាខ្សែប្រយុទ្ធក្នុងស្រុក និងជាខ្សែប្រយុទ្ធដែលប្រើតែជើងម្ខាង អ៊ីចឹងខ្ញុំអត់សូវបារម្ភទេ។ អ្វីខ្ញុំបារម្ភនោះ គឺការលេងចូលគ្នាមុខទីតែម្យ៉ាងទេ បើក្រៅពីហ្នឹង អត់មានអ្វីត្រូវបារម្ភខ្លាំងទេ។

  លោក មាស ចាន់ណា
  លោក មាស ចាន់ណា
  លោក មាស ចាន់ណា

យ៉ាងណាមិញ លោកគ្រូ ចាន់ណា ក៏ដឹងដែរថា នូរុណ មានឱកាសទាត់ចូលច្រើន ដោយសារតែរូបគេ ចេះបង្កើតឱកាសឲ្យខ្លួនឯងនិងមិត្តរួមក្រុមបង្កើតឲ្យ ប៉ុន្តែមិនថ្វីលោក ក៏ត្រៀមយុទ្ធសាស្ត្រសម្រាប់ទប់ទល់រួចរាល់ហើយ។

លោកគ្រូ បានបន្ថែមបែបនេះថា៖

ប្រាកដណាស់សម្រាប់ខ្ញុំជាគ្រូ យើងមើលថា កីឡាករគេមានឱកាសទាត់ចូលរបៀបណា អ៊ីចឹងខ្ញុំមើលដើម្បីយកមកត្រៀម។ ដូច ម៉ាត់ នូរុណ គាត់មានឱកាសទាត់ចូលច្រើន ក៏ព្រោះគាត់ចេះបង្កើតឱកាសខ្លួនឯង និងមិត្តរួមក្រុមបង្កើតឱកាសឲ្យ ប៉ុន្តែខ្ញុំក៏បានត្រៀមយុទ្ធសាស្ត្ររួចរាល់ហើយ អ៊ីចឹងបានខ្ញុំនិយាយថា មិនសូវបារម្ភពីខ្សែប្រយុទ្ធបឹងកេតទេ។

លោក មាស ចាន់ណា

ប្រភពCNCC

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T