រកឃើញហើយ ភពប្រភេទនេះមានសុទ្ធតែពេជ្រ

//s9.kh1.co/f4/f4ebf25bc65f0b6d564ed398eb1441db64e0a8f8.jpg
បច្ចេកវិទ្យា

 ១២-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

នៅពេលផ្កាយនានានិងភពត្រូវបានបង្កើតឡើង ពួកវាបានផ្សំពីពពកឧស្ម័នដូចគ្នា ដូច្នេះសមាសធាតុភាគច្រើនរបស់ពួកវាគឺស្រដៀងគ្នា។

បរទេស៖ នៅពេលបេសកកម្មដូចជាតេឡេទស្សន៍អវកាស Hubble, TESS និង Kepler បន្តផ្ដល់ព័ត៌មានពីលក្ខណៈសម្បត្តិនៃភពក្រៅ (ភពនៅប្រព័ន្ធផ្កាយដទៃទៀត) អ្នកវិទ្យាសាស្ត្រអាចប្រមូលផ្ដុំគ្នា នូវអ្វីដែលភពទាំងនេះមានរូបរាងដូចម្ដេច ពួកវាកើតឡើងពីអ្វី និងថាតើពួកវាអាចរស់នៅបានដែរឬអត់។ នៅក្នុងការសិក្សាថ្មីនេះត្រូវបានចេញផ្សាយកាលពីពេលថ្មីៗនេះ នៅក្នុងទិនានុប្បវត្តិ Planetary Science Journal។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅពេលផ្កាយនានានិងភពត្រូវបានបង្កើតឡើង ពួកវាបានផ្សំពីពពកឧស្ម័នដូចគ្នា ដូច្នេះសមាសធាតុភាគច្រើនរបស់ពួកវាគឺស្រដៀងគ្នា។ ផ្កាយមួយដែលមានសមាសភាពកាបូនទាបជាងអុកស៊ីសែន នឹងបង្កើតបានជាភពដែលមានលក្ខណៈដូចជាផែនដី ដែលផ្សំឡើងពីរ៉ែស៊ីលីកាតនិងអុកស៊ីត ដែលមានបរិមាណពេជ្រតិច (បរិមាណពេជ្រនៅលើផែនដីមានប្រហែល ០.០០១ភាគរយប៉ុណ្ណោះ)។ ប៉ុន្តែពពួកភពក្រៅដែលវិលជុំវិញផ្កាយរបស់វា ដែលមានសមាសភាពកាបូនច្រើនជាងអុកស៊ីសែនខុសពីព្រះអាទិត្យរបស់យើង ទំនងសម្បូរទៅដោយសារធាតុកាបូន។

ភពដែលសម្បូរកាបូន អាចនឹងមានផ្ទុកពេជ្រយ៉ាងច្រើន
ភពដែលសម្បូរកាបូន អាចនឹងមានផ្ទុកពេជ្រយ៉ាងច្រើន

ក្រុមអ្នកវិទ្យាសាស្ត្របានធ្វើការសន្មត់ថា ពពួកភពក្រៅសម្បូរកាបូនអាចនឹងបំលែង ទៅជាពេជ្រនិងស៊ីលីកាត ហើយប្រសិនបើទឹកមានវត្តមានផងដែរ វានឹងបង្កើតបានសមាសភាពពេជ្រយ៉ាងច្រើន។ ដើម្បីធ្វើតេស្ដសម្មតិកម្មនេះ ក្រុមអ្នកស្រាវជ្រាវត្រូវយកលំនាំតាមផ្ទៃខាងក្នុងនៃសមាសធាតុកាបូនរបស់ភពក្រៅ ដោយប្រើប្រាស់កម្ដៅនិងសម្ពាធខ្ពស់។ ដើម្បីធ្វើដូចនេះ ពួកគេបានប្រើប្រាស់កោសិកាពេជ្រផងដែរ។ ដូចដែលបានគិតទុក ដោយមានកម្ដៅនិងសម្ពាធខ្ពស់ សមាសធាតុស៊ីលីស្យូមកាបួមានប្រតិកម្មជាមួយទឹក ហើយប្រែទៅជាពេជ្រនិងស៊ីលីកា៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T