ជាស្រីស្អាតស្រាប់ Jisoo លេងស្ទាយ៍សាមញ្ញៗនៅព្រលានយន្តហោះ ក៏ទាក់ទាញមិនស្ទើរ

//s9.kh1.co/f3/f3482a3dbf9d2bdc6d5abc4e9e4ea50c9b800b43.jpg
តារា & កម្សាន្ដ

 ១២-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

មិនសរសើរមិនបាន ពីសម្រស់របស់ Jisoo ដែលពិតជាស្រស់នៅពេលគេថតគ្រប់ជ្រុយ ប្រៀបប្រដូចទៅនឹងតួឯកស្រីក្នុងខ្សែរភាគយន្ត។

កូរ៉េខាងត្បូង៖ អាចនិយាយបានថា Jisoo សមាជិកក្រុម BLACKPINK ត្រូវបានគេចាត់ទុកថាជា សមាជិកដែលមានសម្រស់ស្អាតលេចធ្លោទាក់ទាញម្នាក់នៅក្នុងក្រុម ថែមទាំងគេបានដាក់ងារជាស្រីស្អាតម្នាក់ ក្នុងចំណោមតារាចម្រៀងស្រីស្អាតលំដាប់កម្សាន្ត K-pop ជំនាន់ទី២ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ សម្រស់ដ៏ល្អរបស់នាង តែងតែទទួលបានការកោតសរសើររាប់មិនអស់ លង់នឹងនាង​ ជាមួយមន្តស្នេហ៍ធម្មជាតិ និងបានលើកយកសម្រស់របស់នាង ជាប្រធានបទជារឿយៗ ដែលទម្រង់មុខល្អស្អាតឥតខ្ចោះរបស់តារាស្រីរូបនេះ មើលពីជ្រុងណា ពិតជាគួរឲ្យចង់គយគន់ មិនចេះជិតណាយ។

យ៉ាងណាមិញ កាលពីថ្មីៗនេះផងដែរ រូបថត ជាច្រើនសន្លឹក ត្រូវបានចែកចាយ ដែលធ្វើឲ្យ អ្នកនិយមលេងបណ្តាញសង្គម បានចងក្រងរូបភាព របស់តារាស្រីវ័យ ២៥ឆ្នាំរូបនេះ ថតនៅព្រលានយន្តហោះ ដែលគេបានចាប់អារម្មណ៍ផ្ដោតជាខ្លាំង ជាមួយសម្រស់ ជាពិសេសនោះកាលតុបតែងរបស់នាង ពូកែលេងស្ទីលសម្លៀកបំពាក់ ដែលមើលទៅពិតជាដូចតួឯកស្រីក្នុងភាគយន្តពិតតែម្តង៕

ជាក់ស្តែង នេះភស្តុតាង ដែលរាល់ស្ទាយ៏របស់ Jisoo  ពាក់គឺសុទ្ធតែមើលទៅដូចជាតួឯកស្រីក្នុងខ្សែរភាគយន្តតែម្តង ជាពិសេសនោះគ្រប់ប្លង់ដែលបានថត ពិតជាស្រស់ស្អាត សមងារដែលគេបានដាក់ជា  «បវរកញ្ញាកូរ៉េ»៕

សូមទស្សនារូបខាងក្រោម៖

Jisoo
Jisoo
Jisoo
Jisoo
Jisoo
Jisoo
Jisoo
Jisoo
Jisoo
Jisoo
Jisoo
Jisoo
Jisoo
Jisoo
Jisoo
Jisoo
Jisoo
Jisoo
Jisoo
Jisoo
Jisoo
Jisoo
Jisoo
Jisoo
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T