បើគិតលើតម្លៃខ្លួននិងគុណភាព តើ Barcelona គួរតែបន្តតាមទិញ Martinez ឬក៏បែរមកផ្តោតលើ Depay វិញ?

//s9.kh1.co/f7/f73596b6c1daaf2a1d297acf38770f98f45358bb.jpg
កីទ្បា

 ១២-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

មកមើលពីគុណភាពរវាងកីឡាករ Lautaro Martínez និង Memphis​ Depay ដែលជាគោលដៅធំរបស់ Barcelona

បរទេស៖ លោកគ្រូបង្វឹក Ronald Koeman កំពុងតែព្យាយាមតាមរកកីឡាករជើងស៊ុតម្នាក់មកជំនួសកន្លែងរបស់ម្ចាស់អាវលេខ៩ Luis Suarez ដែលកំពុងតែរៀបចំចាកចេញពី Barcelona នៅពេលដ៏ខ្លីខាងមុខនេះ។​ ជាមួយគ្នានេះកីឡាករ Lautaro Martínez របស់ក្លិប Inter Milan និង Memphis​ Depay របស់ក្លិប Lyon កំពុងតែស្ថិតក្នុងបញ្ជីគោលដៅធំ ដែលក្លិប Barcelona កំពុងតាមទិញនៅរដូវក្ដៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Luis Suarez
កីឡាករ Luis Suarez

ជាក់ស្តែង សម្រាប់គុណភាពរបស់កីឡាករទាំង២រូបនេះ មិនអន់ជាងគ្នាប៉ុន្មាននោះទេ គឺខុសតែអាយុប៉ុណ្ណោះ ដោយ Martinez មានវ័យ២៣ឆ្នាំ និង Depay មានវ័យ២៦ឆ្នាំ។

កីឡាករ Memphis​ Depay និង Lautaro Martínez
កីឡាករ Memphis​ Depay និង Lautaro Martínez

ក្នុងនោះមូលហេតុធំមួយដែលធ្វើឲ្យ Barca ចាប់អារម្មណ៍កីឡាករ Memphis Depay ដោយសារក្លិបមើលឃើញថារូបគេជាអ្នកបញ្ចប់ទីដែលមានគុណភាពម្នាក់ ទាំងកម្លាំងជើងនិងបច្ចេកទេស។ មិនត្រឹមតែប៉ុណ្ណោះកីឡាកររូបនេះអាចលេងបានគ្រប់ទីតាំងនៅក្នុងតំបន់ប្រយុទ្ធ ពោលអាចលេងនៅស្លាបក៏បាន ឬលេងជាខ្សែប្រយុទ្ធកណ្តាលដ៏បាន។ កីឡាកររូបនេះត្រូវបានគេប៉ាន់ស្មានថាអាចនឹងមានតម្លៃខ្លួនប្រមាណ៣០អឺរ៉ូ (ឬ៣៦លានដុល្លារ)។

  កីឡាករ Memphis Depay
  កីឡាករ Memphis Depay

ដោយឡែកសម្រាប់កីឡាករ Lautaro Martínez វិញក៏មានគុណភាពប្រយុទ្ធមិនខុសពី Depay ប៉ុន្មានដែរ។ លើសពីនេះ Barcelona មើលឃើញថាខ្សែប្រយុទ្ធរូបនេះអាចលេងចុះសម្រុងគ្នាបានយ៉ាងល្អជាមួយដៃគូប្រយុទ្ធផ្សេងទៀត ដូចកីឡាករ Lukaku ជាឧទាហរណ៍ស្រាប់។ ម៉្យាងវិញទៀត Martinez មានទំនាក់ទំនងល្អណាស់ជាមួយកីឡាកររួមសញ្ជាតិ Lionel Messi ដែលជាអ្នកនាំលេងជួរមុខឲ្យ Barcelona ។ យ៉ាងណាមិញក្លិប Inter Milan ទាមទារតម្លៃខ្លួនរូបគេរហូតដល់ទៅជាង១០០លានអឺរ៉ូឯណោះ (ឬ១២០លានដុល្លារ)៕ 

  កីឡាករ Lautaro Martínez
  កីឡាករ Lautaro Martínez

ប្រភពsport

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T