យោងតាមប្រភពព័ត៌មានសៀងហៃ បានឲ្យដឹងថា ក្មេងប្រុស អាយុ ៦ឆ្នាំ ម្នាក់ បានធ្លាក់ពីលើផ្ទះជាន់ទី២ ស្លាប់បាត់បាត់បង់ជីវិត កាលពីរសៀលម្សិលមិញនេះ ដែលទីតាំងកើតហេតុ ស្ថិតនៅផ្លូវ Beidi តំបន់ Minhang នៃទីក្រុង សៀងហៃ។

ក្មេងប្រុសរងគ្រោះមានឈ្មោះ Chen មកពីខេត្ត Anhui បានមកកំសាន្តនៅទីក្រុង សៀងហៃ ជាមួយនឹងឪពុកម្តាយរបស់គេ ក្នុងថ្ងៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី ០១ ឧសភា ឆ្នាំ ២០១៣ ម្សិលមិញនេះ។ យ៉ាងណាមិញ គ្រោះអកុសលនេះបានកើតឡើង នៅពេលដែល ក្មេងប្រុសរងគ្រោះ កំពុងស្ថិតនៅជាមួយនឹងយាយ របស់គេ ក្នុងបន្ទប់ជួល ហើយដោយសារតែយាយ របស់គេ រវល់តែធ្វើម្ហូបនោះ បានធ្វេសប្រហែស ក្នុងការមើលចៅ ដែលជាហេតុ នាំអោយក្មេងប្រុសរងគ្រោះ ចេញទៅតោងលេង លើបង្កាន់ដៃ រួចក៏បានធ្លាក់ចុះមកក្រោម តែម្តងទៅ។

ទោះជាយ៉ាងណា ក្មេងប្រុសរងគ្រោះ ត្រូវបានប្រកាសថា ស្លាប់បាត់បង់ជីវិតទៅហើយ នៅពេលបញ្ជូនមកដល់មន្ទីរពេទ្យ ចំណែក ឪពុកម្តាយរបស់ក្មេងប្រុសវិញ បានធ្វើការស្តីបន្ទោសដល់ យាយរបស់ក្មេងប្រុស ថាជាអ្នកធ្វើអោយកូនរបស់ខ្លួនស្លាប់។ ក្នុងនោះដែរ លោកយាយរូបនេះ គាត់មានការឈឺចាប់ និង មានវិប្បដិសារី យ៉ាងខ្លាំង រហូតយកក្បាលរបស់ខ្លួនទៅបុកនឹងជញ្ជាំងទៀតផង។

តើប្រិយមិត្តយល់យ៉ាងណាដែរ?

 ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]