ចុះ Coutinho ដូរទៅលេខប៉ុន្មានវិញ? រដូវកាលថ្មីនេះ Barca សម្រេចឲ្យ Griezmann គ្រោងអាវលេខ៧

//s9.kh1.co/52/528feb4bd9ae63fca346627faaf315ebb8354dd2.jpg
កីទ្បា

 ១២-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

រដូវកាលថ្មីនេះ Barca សម្រេចឲ្យលេខ៧ទៅ Griezmann ចំណែកឯ Coutinho ដូរទៅពាក់លេខ១៤វិញ

អេស៉្បាញ៖ នៅក្នុងរដូវកាលដំបូងឲ្យក្លិប Barcelona ខ្សែប្រយុទ្ធជម្រើសជាតិបារាំង Antoine Griezmann បង្ហាញខ្លួនសរុបបាន៤៨ប្រកួត រកបាន១៥គ្រាប់ និងបោះបាល់ឲ្យដៃគូបញ្ចប់ទីបាន៤លើក ក្នុងនាមជាម្ចាស់អាវលេខ១៧។   

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Antoine Griezmann
កីឡាករ Antoine Griezmann

ដោយឡែកសម្រាប់រដូវកាលថ្មីនេះ Barcelona សម្រេចឲ្យរូបគេដូរមកគ្រោងលេខ៧វិញ ដែលជាអតីតលេខរបស់ខ្សែបម្រើ Philippe Coutinho ។ ចំណែកឯតារាជម្រើសជាតិប្រេសុីលនឹងត្រូវគ្រោងលេខចាស់របស់គេវិញគឺលេខ១៤។ 

កីឡាករ Antoine Griezmann
កីឡាករ Antoine Griezmann

គួរបញ្ជាក់ដែរថា Coutinho នឹងត្រូវផ្លាស់មកចូលរួមជាមួយ Barcelona វិញនៅរដូវកាលថ្មីនេះ ក្រោយចំណាយពេលមួយរដូវកាលជាមួយ Bayern Munich ក្នុងកិច្ចសន្យាខ្ចីជើង។ លើសពីនេះរូបគេ ក៏កំពុងត្រូវបានក្លិបធំៗនៅលីគកំពូលអឺរ៉ុបតាមចរចាទិញទៅរួមក្រុមផងដែរ ប៉ុន្តែដោយសារកីឡាកររូបនេះទាមទារប្រាក់ពលកម្មថ្លៃពេកទើបក្លិបទាំងនោះមិនទាន់សម្រេចចិត្តទិញរូបគេចេញពី Barca ៕​

  កីឡាករ Philippe Coutinho
  កីឡាករ Philippe Coutinho
  កីឡាករ Philippe Coutinho
  កីឡាករ Philippe Coutinho
  កីឡាករ Philippe Coutinho
  កីឡាករ Philippe Coutinho

ប្រភពsportsmole

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T