ចូលរួមត្រេកអរ! ស្ត្រីម្នាក់ ក្នុងចំណោមអ្នកជំងឺ COVID-19 ដែលព្យាបាលយូរជាងគេបំផុតនៅអង់គ្លេស បានចេញពីមន្ទីរពេទ្យវិញហើយ

//s9.kh1.co/d2/d2b9aea3af297a02d75abdabd06a2ddf5229892b.jpg
សង្គម

 ១២-កញ្ញា-២០២០ ១០ព្រឹក · ៥ ឆ្នាំមុន

ត្រីម្នាក់ ក្នុងចំណោមអ្នកជំងឺ COVID-19 ដែលព្យាបាលយូជាគេនៅអង់គ្លេស ទីបំផុតបានចេញពីមន្ទីរពេទ្យហើយ...

អង់គ្លេស៖ ស្ត្រីវ័យ ៥៧ឆ្នាំ ដែលគេជឿថាជាអ្នកជំងឺម្នាក់ ក្នុងចំណោមអ្នកជំងឺ COVID-19 ដែលព្យាបាលយូរជាងគេបំផុតនៅប្រទេសអង់គ្លេស បានចាកចេញពីមន្ទីរពេទ្យ Bradford វិញហើយ កាលពីថ្ងៃពុធកន្លងទៅ ក្រោយចំណាយពេលអស់ ១៣៥ថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅថ្ងៃដែលអ្នកស្រី Paula McCarten បានចេញពីមន្ទីរពេទ្យ គាត់ត្រូវបានអមដំណើរដោយក្រុមគ្រួសារ និងបុគ្គលិកមន្ទីរពេទ្យ។ ជាក់ស្ដែង វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងអ្នកថែទាំជាច្រើននាក់ បានឈរអមសងខាងផ្លូវ និងទះដៃអបអរ នៅពេលសាច់ញាតិបានរុញអ្នកស្រី Paula ចេញពីបន្ទប់របស់អ្នកជំងឺ។

ជាមួយគ្នានោះ អ្នកស្រី Paula បានថ្លែងអំណរគុណដល់បុគ្គលិកពេទ្យ ដែលបានព្យាបាល​ ក៏ដូចជាថែទាំគាត់បានយ៉ាងល្អ រហូតជាសះស្បើយពីជំងឺ និងមានសុខភាពប្រសើរឡើងវិញ។ ស្ត្រីដែលមកពីទីក្រុង Bradford  នៃតំបន់ប្រជុំជន West Yorkshire រូបនេះ បាននិយាយថា៖

វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងអ្នកថែទាំពិតជាអស្ចារ្យ ហើយខ្ញុំរីករាយណាស់ ដែលមានកូនប្រុសទាំងបី និងប្ដីរបស់ខ្ញុំ រួមទាំងគ្រួសារទាំងមូល ដែលគាំទ្រខ្ញុំ។ ខ្ញុំមានមោទកភាពណាស់ ដែលបាននិយាយពាក្យទាំងនេះ។

អ្នកស្រី Paula

គួររម្លឹកថា អ្នកស្រី Paula ជាអ្នកជំងឺដែលព្យាបាលយូបំផុតមួយរូប បន្ទាប់ពីស្រ្តីវ័យ​ ៣៥ឆ្នាំម្នាក់ទៀត ដែលចំណាយពេល​ដល់ទៅ ១៤១ថ្ងៃ នៅឯមន្ទីរពេទ្យមួយ ក្នុងទីក្រុង Southampton

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

  អ្នកស្រី Paula  ពេលចេញពីមន្ទីរពេទ្យ
  អ្នកស្រី Paula  ពេលចេញពីមន្ទីរពេទ្យ
  អ្នកស្រី Paula  ពេលចេញពីមន្ទីរពេទ្យ
  អ្នកស្រី Paula ពេលចេញពីមន្ទីរពេទ្យ
  អ្នកស្រី Paula  កាលមិនទាន់ឈឺ
  អ្នកស្រី Paula កាលមិនទាន់ឈឺ
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/70/70a91e1000f7e98ddddbc64d3362c6382f20e25b.jpg

វត្តអារាម និងសាលារៀននានាក្នុងខេត្តសៀមរាប រៀបចំការវាយគង គោះរគាំង និងទូងស្គរ អបអរសាទរ ការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

 ១៣-កក្កដា-២០២៥ 
 ១០ព្រឹក · ៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T