បាក់អណ្តូងរ៉ែមាសមួយនៅកុងហ្គោ បណ្តាលឱ្យមនុស្សស្លាប់​យ៉ាងតិច៥០នាក់

//s9.kh1.co/ee/ee211da4daa82d2c27b45c6a310b945917804e6a.jpg
សង្គម

 ១២-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

យ៉ាងហោចណាស់មានមនុស្សចំនួន ៥០នាក់ ត្រូវគេសន្មត់ថាបានស្លាប់បាត់បង់ជីវិត ក្នុងករណីបាក់​អណ្តូងរ៉ែមាសមួយ នៅក្បែរតំបន់ទីប្រជុំជន Kamituga ស្ថិតនៅភាគ​ខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ

ប្រាសាវីល៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៥០នាក់ ត្រូវគេសន្មត់ថាបានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍បាក់​អណ្តូងរ៉ែមាសមួយ នៅក្បែរតំបន់ទីប្រជុំជន Kamituga ស្ថិតនៅភាគ​ខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាជ្ញាធរកុងហ្គោបានឱ្យដឹងថា ហេតុការណ៍បាក់អណ្តូងរ៉ែនេះ បានកើតឡើងកាលពីថ្ងៃសុក្រ ប្រហែលម៉ោង៣រសៀល (ម៉ោងនៅកុងហ្គោ) បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង។​ ហើយមនុស្សទាំង​អស់នៅក្នុងនោះ គឺមិនទាន់ឃើញអ្នកណាម្នាក់អាចចេញរួចឡើយ។

គួរឱ្យ​ជម្រាបដែរថា ហេតុការណ៍បាក់អណ្តូងរ៉ែ​​នៅក្នុងប្រទេសកុងហ្គោ គឺតែងតែកើតមានឡើងបន្តបន្ទាប់ ដោយសារ​សកម្មភាពរុករក​រ៉ែខុសច្បាប់។ ហើយ​កាលពីខែតុលា ឆ្នាំ​២០១៩​ កន្លងទៅ ហេតុការណ៍បាក់អណ្តូងរ៉ែដូចគ្នានេះ បានសម្លាប់មនុស្សអស់ ១៦នាក់៕

ហេតុការណ៍​នេះ បានកើតឡើងកាលពីថ្ងៃសុក្រ ប្រហែលម៉ោង៣រសៀល បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង
ហេតុការណ៍​នេះ បានកើតឡើងកាលពីថ្ងៃសុក្រ ប្រហែលម៉ោង៣រសៀល បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង
កាលពីឆ្នាំ​២០១៩​ កន្លងទៅ មានមនុស្ស ១៦បានស្លាប់ ដោយសារហេតុការណ៍បាក់អណ្តូងរ៉ែដូចគ្នានេះ
កាលពីឆ្នាំ​២០១៩​ កន្លងទៅ មានមនុស្ស ១៦បានស្លាប់ ដោយសារហេតុការណ៍បាក់អណ្តូងរ៉ែដូចគ្នានេះ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T