ចប់កិច្ចសម្ភាសន៍ពិសេសប៉ុស្តិ៍ KBS ភ្លាម V ទទួលបានរហ័សនាម Korea's Sweetheart ថ្មីមួយភ្លាម!

//s9.kh1.co/77/77f29479152a96ba6bbcec3c6d7ce8bc7110a26e.jpg
តារា & កម្សាន្ដ

 ១១-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ពាក្យ «Sweetheart របស់កូរ៉េ» ត្រូវបានអ្នកនិយមលេងបណ្ដាញអ៊ីនធើណែត ដែលជាជនជាតិកូរ៉េ ប្រើសម្រាប់ហៅ V សមាជិកក្រុម BTS បន្ទាប់ពីកម្លោះៗទាំង ៧នាក់ បានបង្ហាញខ្លួនក្នុងកម្មវិធី បទសម្ភាសន៍ពិសេសលើប៉ុស្តិ៍ KBS 'News9' កាលពីថ្ងៃម្សិលមិញនេះ។

កូរ៉េខាងត្បូង ៖ នៅពេលដែលកម្លោះៗទាំង ៧នាក់ បានបង្ហាញខ្លួនក្នុងកម្មវិធី បទសម្ភាសន៍ពិសេសលើប៉ុស្តិ៍ KBS 'News9' កាលពីថ្ងៃម្សិលមិញនេះ បានធ្វើឲ្យមហាជន ពិសេសជនជាតិកូរ៉េ កាន់តែចាប់អារម្មណ៍ លើពួកគេជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងកម្មវិធីបទសម្ភាសន៍ពិសេសនេះ ពួកគេបាននិយាយអំពី ភាពជោគជ័យរបស់ Dynamite លើតារាង Billboard Hot 100 ដែលកំពុងក្លាយជាប្រធានបទក្ដៅ និងជាមោទនភាពថ្មី សម្រាប់វិស័យ Kpop បច្ចុប្បន្ន។

នៅកំឡុងពេលថតកម្មវិធីនេះ BTS ទទួលបានការស្វាគមន៍ និងយកចិត្តទុកដាក់យ៉ាងខ្លាំង ពីសំណាក់ក្រុមការងារ ប៉ុស្តិ៍ទូរទស្សន៍ KBS។ អ្វីដែលកាន់តែពិសេសនោះគឺ ពួកគេម្នាក់ៗទទួលបាន ពាក្យពោលសរសើរជាច្រើនហូហែថា ទោះល្បីលំដាប់ពិភពលោក ក៏ពួកគេនៅតែធ្វើខ្លួនសាមញ្ញ មិនឆ្មើងឆ្មៃ ថែមទាំងចេះដាក់ខ្លួន ។

ពេលនេះ BTS ក្លាយជាសំណព្វចិត្តរបស់ប្រជាជនកូរ៉េហើយ អ្នកខ្លះហៅពួកគេថា ជាទ្រព្យសម្បត្តិដ៏មានតម្លៃ របស់កូរ៉េខាងត្បូងទៀតផង។

ទន្ទឹមនឹងនេះដែរ V ដែលជាសមាជិក ទទួលបានចំណាត់ថ្នាក់ ប្រុសសង្ហាលំដាប់លេខ១ ក៏ទទួលបានការចាប់អារម្មណ៍ណាស់ដែរ ពីសំណាក់ប្រជាជនកូរ៉េ។

V ថែមទាំងទទួលបានរហ័សនាមថ្មីមួយទៀតផង នោះគឺ Korea's Sweetheart ដោយសារតែ ភាពទាក់ទាញរបស់លោក ក្នុងឈុតពណ៌ខ្មៅ កាលពីម្សិលមិញនេះ។

លើសពីនេះទៀត មនុស្សជាច្រើនក៏ចាប់អារម្មណ៍ទៅលើ Challenge ថ្មី ដែល V បាននិយាយ នៅក្នុងបទសម្ភាសន៍ពិសេស ដោយលោកបានស្នើឲ្យហ្វេនៗ ធ្វើការប្រកួតប្រជែង សរសេរនូវអ្វីដែលជាក្តីប្រាថ្នារបស់ពួកគេ បន្ទាប់ពីជំងឺ កូវីដ-១៩ បានបញ្ចប់។ ក្រោយមក #꿈 _챌린지 #DREAM_CHALLENGE និងជាច្រើនផ្សេងទៀត ត្រូវបានអ្នកនិយមលេង បណ្ដាញអ៊ីនធើណែត ចូលរួមបង្កើតឡើងជាហូហែ បង្ហាញថា ពួកគេពិតជាចាប់អារម្មណ៍ នឹងគំនិតរបស់ V៕
ទស្សនារូបភាពខាងក្រោម ៖

V
V
BTS
BTS
V
V
V
V
BTS
BTS
https://s9.kh1.co/__image/w=599,h=643,q=100/e0/e073688a0881ca2330f2694da2c918de6d9e9ac1.jpg
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T