ឲ្យ៥០លានហើយមិនព្រមលក់ទៀត! At. Madrid ទាត់ចោលសំណើ Juventus ដែលដាក់ដេញថ្លៃយកខ្សែប្រយុទ្ធជួរមុខរូបនេះ

//s9.kh1.co/f5/f56f1c0553b3d4835d2f65af2ef64dbd0f9d8bcf.jpg
កីទ្បា

 ១១-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

At. Madrid ទាត់ចោលសំណើ Juventus ដែលដាក់ដេញថ្លៃយកខ្សែប្រយុទ្ធ Morata

អេស្ប៉ាញ៖ យោងតាមរបាយការណ៍របស់កាសែត Marca បានឲ្យដឹងថា ក្លិប Atletico Madrid បានបដិសេធសំណើ ៥០លានអឺរ៉ូ (ឬប្រមាណ ៥៩លានដុល្លារ) ដែលដាក់ដេញថ្លៃយកខ្សែប្រយុទ្ធ Alvaro Morata

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ Alvaro Morata
  ខ្សែប្រយុទ្ធ Alvaro Morata

តាមពិតទៅ បើបកត្រឡប់ក្រោយបន្តិច ទំហំទឹកប្រាក់ដែល Juventus ដាក់សំណើមកនេះ គឺនៅតិចជាង កាលដែល At. Madrid ចំណាយផ្ទេរយក Morata ពី Chelsea ទេ ពោលគឺតម្លៃ៥៥លានផោន (ឬប្រហែល៦៥លានដុល្លារ) ។

Morata ដែលមានប្រពន្ធជាជនជាតិអ៊ីតាលី ត្រូវបានគេរាយការណ៍មកថា ហាក់អាក់អន់ចិត្តនៅ At. Madrid ជាពិសេសនៅពេលអ្នកចាត់ការទូទៅលោក Diego Simeone ដាក់កីឡាករ Diego Costa ចូលលេងមុនរូបគេ នាប៉ុន្មានប្រកួតចុងក្រោយ ជិតបិទរដូវកាលមុន។

លោក Simeone និង កីឡាករ Diego Costa
លោក Simeone និង កីឡាករ Diego Costa

ជាក់ស្ដែង កាលពីរដូវកាល២០១៩/២០​ កន្លងទៅ នៅពេលសកម្មភាពបាល់ទាត់បើកឲ្យដំណើរការឡើងវិញ ក្រោយផ្អាកអស់មួយរយៈដោយសារកូវីដ១៩ Marota ជាប់ក្នុងជម្រើសដំបូងត្រឹម៦លើកប៉ុណ្ណោះ ក្នុងចំណោម១២ប្រកួត ហើយបានត្រឹមអង្គុយកៅអីបម្រុង ក្នុងការប្រកួតដែល At.Madrid ចាញ់ក្រុម RB Leipzig នៅក្របខណ្ឌ​ Champions League ។

  ខ្សែប្រយុទ្ធ Alvaro Morata
  ខ្សែប្រយុទ្ធ Alvaro Morata

ប្រភពពី Marca បានបន្ថែមទៀតថា គ្រូថ្មី Juventus លោក Andrea Pirlo ដែលធ្លាប់ជាអតីតមិត្តក្រុមរបស់ Morata មានបំណងចង់បានខ្សែប្រយុទ្ធរូបនេះ​ ត្រឡប់ទៅលេងនៅអ៊ីតាលីវិញ។ យ៉ាងណាមិញ At. Madrid បានដាក់តម្លៃទិញផ្ដាច់កុងត្រារបស់ Morata រហូតដល់១៥០លានអឺរ៉ូឯណោះ គ្មានការបន្ធូរបន្ថយតម្លៃដាច់ខាត។

  ខ្សែប្រយុទ្ធ Alvaro Morata
  ខ្សែប្រយុទ្ធ Alvaro Morata

គួររម្លឹកដែរថា Morata ធ្លាប់ចំណាយពេល២ឆ្នាំលេងឲ្យ Juventus ចន្លោះឆ្នាំ២០១៤ ដល់ឆ្នាំ២០១៦។ ក្នុងនោះគេបង្ហាញខ្លួនឲ្យក្លិបយក្សអ៊ីតាលីបានចំនួន៩៣ប្រកួត ស៊ុតបញ្ចូលទីបាន២៧គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន១៨ដង៕

  ខ្សែប្រយុទ្ធ Alvaro Morata កាលនៅ​ Juventus 
  ខ្សែប្រយុទ្ធ Alvaro Morata កាលនៅ​ Juventus 

ប្រភពfootball-espana

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T