អ្នកណាមិនភ័យ Eminem ត្រូវបានបុរសម្នាក់ ទម្លាយចូលក្នុងផ្ទះ គំរាមសម្លាប់

//s9.kh1.co/38/384daa03f6c7f9e0af133ffd48c863f646681575.jpg
តារា & កម្សាន្ដ

 ១១-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

គួរឲ្យខ្លាចណាស់ បុរសម្នាក់ទម្លាយចូលក្នុងផ្ទះតារាចម្រៀងរ៉េប Eminemទាំងយប់ រួចក៏ប្រាប់យ៉ាងឡូយថា «យើងមិនទីនេះដើម្បី សម្លាប់ឯង»។

បរទេស៖ រឿងដ៏ចម្លែក និងរន្ធត់មួយនេះបានកើតឡើងកាលពីឆ្នាំទៅ ដោយមានបុរសម្នាក់ឈ្មោះថា Matthew David Hughes បានព្យាយាមទម្លាយចូលក្នុងផ្ទះរបស់តារាចម្រៀងរ៉េប សញ្ជាតិអាមេរិក Eminem ដោយមានគោលបំណងមិនល្អសោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តារាចម្រៀងរ៉េបម្នាក់នេះ បានភ្ញាក់ដឹងខ្លួននៅក្នុងពេលកើតហេតុ ដោយសារកណ្តឹងបានរោទ៍ខ្លាំងនិង ថែមទាំងរកឃើញបុរសម្នាក់ក្នុងផ្ទះ ប៉ុន្តែដំបូងឡើងស្មានតែជាក្មួយប្រុសខ្លួន ដោយការពិតយ៉ាងល្អិតល្អន់រួចមក ទើបតារាប្រុសនេះទើបដឹងថានេះមិនជាក្មួយប្រុសរបស់គេទេ គឺជាមនុស្សប្លែកមុខទេតើ។

បន្ទាប់ពីបានចាប់ខ្លួន Matthew David Hughes រួចមក Eminem ក៏បានសាកសួរទៅកាន់ បុរសចម្លែកមួយនោះនូវពាក្យពេចន៍មួយឃ្លាដោយសេចក្តីមិនអស់ចិត្ត ប៉ុន្តែបែរជាទទួលបានចម្លើយយ៉ាងដាច់ផ្ងារទៅវិញ ដោយមានខ្លឹមសារដូចខាងក្រោម៖

Eminem៖ ហេតុអ្វីឯងចូលមកទីនេះ ដើម្បិអ្វី?
Matthew David Hughes៖ ដើម្បីសម្លាប់ឯង!

សំណួរចម្លើយរវាង Eminemនិង Matthew David Hughes 

ចំពោះរឿងរ៉ាវមួយនេះ មេធាវីរបស់ជនសង្ស័យMatthew David Hughes បាននិយាយថា រឿងក្តីមួយនេះប្រហែលជាមានជំងឺផ្លូវចិត្តច្រើន បើតាមតែការយល់ឃើញរបស់គាត់ ដោយការជំនុំជម្រះបានធ្វើឡើងនៅថ្ងៃពុធ ទី០៩ ខែកញ្ញានេះ ដោយគ្មានវត្តមានលោក Eminem នៅសវនាការនោះទេ៕

សូមចូលមើលរូបភាពខាងក្រោម៖

Matthew David Hughes
Matthew David Hughes
Matthew David Hughes
Matthew David Hughes
Eminem
Eminem
Eminem
Eminem
Eminem
Eminem
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T