ខេត្តកោះកុង ៖ រថយន្តដឹកឥដ្ឋប្រហោងមួយគ្រឿង ក្រឡាប់ផ្ងារពោះនៅលើ ទ្រូងផ្លូវជាតិលេខ៤៨ ត្រង់ចំណុចអន្ទង់អាំង ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣០ មេសា ។ មន្ត្រីប៉ូលិសនៅកន្លែង កើតហេតុបញ្ជាក់ថា រថយន្តក្រឡាប់ផ្ងារជើងមា៉ក KAMA ផលិតនៅប្រទេសចិន ចំណុះ៤តោន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3B-956 បើកបរដោយឈ្មោះ ប៉ុល សេង ភេទប្រុស អាយុ៥០ឆ្នាំ មានលំនៅភូមិព្រៃ ទទឹងឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

អ្នកបើកបរប្រាប់ថា រថយន្តរបស់គាត់ផ្ទុកឥដ្ឋ ប្រហោងចំនួន៨.០០០ដុំចេញពីភ្នំពេញ ឆ្ពោះមកកាន់ការដ្ឋានសាងសង់វារីអគ្គិសនី របស់់ក្រុមហ៊ុនចិន ស្ថិតក្នុងស្រុកថ្មបាំង ពេលមកដល់ចំណុចចុះចំណោតនេះ គាត់មិនបានបន្ថយល្បឿន ទើបពេលរថយន្តបើកចុះលឿនគ្រប់គ្រងមិនបាន បណ្តាលឱ្យក្រឡាប់ផ្ងារជើងតែម្តង ឯអ្នកបើកបរអោបចង្កូតរថយន្តជាប់ របួសក្បាលបន្តិច ។ រថយន្តខាងលើមិនមានខូចខាតអ្វីធ្ងន់ធ្ងរទេហើយសមត្ថកិច្ចហៅរថយន្តស្ទូចមកដឹកយក ទៅរក្សាទុកនៅក្នុងអធិការដ្ឋាន នគរបាលស្រុកបទុមសាគរ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕



បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]