ក្រោយពីមានអ្នកគាំទ្រម្នាក់សួរលោករឿងមានម្ចាស់ បេះដូងថ្មីនៅ ស្រាប់ Ton សង្សារចាស់ Taew បានតបទៅវិញថា...

//s9.kh1.co/81/81b96f9da83c646d82ec208dad7c9712ec66d87c.jpg
នារី

 ១១-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Ton សង្សារចាស់ Taew បានទម្លាយរឿងក្នុងចិត្តអ្វីខ្លះដល់អ្នកគាំទ្រឲ្យបានដឹងកាលពីពេលថ្មីៗនេះ?

ថៃ៖ ប្រាកដណាស់មានហ្វេនៗជាច្រើនបានដឹងរួចហើយថា រវាង Ton និង​ Taew គឺបានដើរដល់ផ្លូវបំបែកអស់រយៈពេលប៉ុន្មានខែមកហើយ។ អ្នកទាំងពីរក៏បានបង្ហើបថា ចំពោះទំនាក់ទំនងជាសង្សារគឺគ្មានទៀតទេ អ្វីៗគឺបានបញ្ចប់អស់ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងកាលពីពេលថ្មីៗនេះ Ton បានធ្វើការ Live វីដេអូក្នុងបណ្តាញសង្គម Instagram ផ្ទាល់ខ្លួន។ ភ្លាមៗនោះមានអ្នកគាំទ្រម្នាក់បានសួរថាមានម្ចាស់បេះដូងថ្មីឬនៅ? ស្រាប់តែលោកបានឆ្លើយថា បច្ចុប្បន្ននេះគឺមិនទាន់មាននរណាម្នាក់ក្នុងបេះដូងទេ ហើយក៏អត់ទាន់ប្រញាប់ដែរ។

គួរបញ្ជាក់ផងដែរថា សម្រាប់ Ton Arch ជាមួយនឹងតារាស្រីដ៏ល្បីឈ្មោះ Taew Natapohn មានទំនាក់ទំនងស្នេហ៍ជាមួយគ្នាអស់រយៈពេល ១៤ឆ្នាំមកហើយ។ ហើយកាលពីខែមេសា ឆ្នាំ២០២០ នេះ អ្នកទាំងពីរបានបង្ហាញជាសាធារណៈពីការបែកបាក់គ្នា។ ស្រាប់តែភ្លាមៗនោះ Taew ក៏ចាប់ផ្តើមបង្ហាញមុខបុរសម្នាក់គឺ Hi-So ដែលធ្វើឲ្យមហាជនសង្ស័យថាជាគូស្នេហ៍ថ្មី ប៉ុន្តែបែរជា Taew បដិសេធថា ត្រឹមតែមិត្តភក្តិនឹងគ្នាតែប៉ុណ្ណោះ គឺគ្មានអ្វីលើសពីនេះឡើយ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

Ton Arch
Ton Arch
Ton Arch
Ton Arch
Taew Natapohn
Taew Natapohn
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T