ពិតទេដែលថា B.I នឹងត្រលប់មកវិញ ក្នុងនាមជាតារាចម្រៀងផង ជាDirector Label ថ្មីផង?

//s9.kh1.co/6d/6dac1374bf9e54e6612748d216e1357158bb67e2.jpg
តារា & កម្សាន្ដ

 ១១-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

មួយឆ្នាំជាងហើយ ដែលហ្វេនៗរង់ចាំ ការវិលត្រលប់មកវិញរបស់ B.I ប៉ុន្តែពួកគេនៅតែ មិនទទួលបានដំណឹងអ្វីសោះ រហូតដល់ថ្ងៃម្សិលមិញនេះ ស្រាប់តែលេចលឺពាក្យចចាមអារ៉ាមថ្មី ថាឃើញឈ្មោះ B.I នៅលើឯកសារក្រុមហ៊ុន ស្ដីពីការជ្រើសរើសនាយកគ្រប់គ្រង Label ថ្មី។

កូរ៉េខាងត្បូង ៖ ថ្មីៗនេះ អតីតសមាជិកក្រុម iKon គឺ Kim Hanbin B.I ត្រូវបានគេនិយាយថា កំពុងតែឈរឈ្មោះ ក្នុងនាមជានាយកគ្រប់គ្រង ភ្នាក់ងារកម្សាន្តថ្មី បន្ទាប់ពីបាត់មុខ ពីសិល្បៈរយៈពេលជាងមួយឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មួយរយៈធំដែល Kim Hanbin មិនបានបង្ហាញខ្លួន នៅលើឆាកតន្រ្តី ប៉ុន្តែសុខៗស្រាប់តែ ឈ្មោះ Kim Hanbin ត្រូវបានគេប្រទះឃើញ នៅលើឯកសារស្ដីពី កិច្ចប្រជុំទូទៅមួយ របស់ម្ចាស់ភាគហ៊ុន នៃក្រុមហ៊ុន IOK ទៅវិញ។

គួររម្លឹកផងដែរថា នៅថ្ងៃទី ១០ ខែកញ្ញា ម្សិលមិញនេះ ប្រភពខាងក្នុងដែលគួរឲ្យទុកចិត្តមួយ បានចែករំលែកឲ្យឃើញ នូវឯកសារមួយចំនួន ស្ដីពីគម្រោងការប្រជុំ របស់ម្ចាស់ភាគហ៊ុន IOK

នៅលើឯកសារបានបង្ហាញថា ឈ្មោះ Kim Hanbin ត្រូវបានតែងតាំងជាបេក្ខភាពនាយកគ្រប់គ្រង ជាមួយមនុស្សផ្សេងទៀត ដែលនៅជាប់នឹងឈ្មោះរបស់លោក។ ហើយព័ត៌មានបន្ថែម អំពីការតែងតាំង តំណែងនាយកនេះ បានបង្ហាញឲ្យឃើញ ថ្ងៃកំណើតរបស់លោក ដែលថ្ងៃកំណើតនេះ ដូចគ្នាទៅនឹង ថ្ងៃកំណើតរបស់ Kim Hanbin អតីតមេក្រុម iKon ផ្ទាល់តែម្ដង។

បើសិនជា Kim Hanbin ពិតជាទទួលបានតំណែង Director ដូច្នេះវានឹងមានរយៈពេលបីឆ្នាំ សម្រាប់តំណែងថ្មីនេះ ហើយអាជីពសំខាន់របស់លោក គឺជាតារាចម្រៀង ដែលស្ថិតនៅក្នុង 131 Label ភ្នាក់ងារកម្សាន្តថ្មីរបស់ក្រុមហ៊ុន IOK ដែលមានលោកជា Director ផ្ទាល់តែម្ដង។

សម្រាប់កាលបរិច្ឆេទនៃការប្រជុំទូទៅ គឺនឹងមកដល់នៅថ្ងៃទី ២៥ ខែកញ្ញា ខាងមុខនេះ ដែលនេះមានន័យថា ក្រុមប្រឹក្សាភិបាល ក៏ដូចជាម្ចាស់ភាគហ៊ុន នឹងធ្វើការសម្រេចចិត្ត លើការតែងតាំងតំណែងប្រធាន ដោយក្នុងនោះ Kim Hanbin គឺជាបេក្ខភាពម្នាក់ ក្នុងចំណោមបេក្ខភាពទាំងអស់។

អ្វីដែលកាន់តែពិសេសនោះគឺ បន្ទាប់ពីពាក្យចចាមអារាមថា B.I អាចនឹងក្លាយជា នាយកគ្រប់គ្រង ភ្នាក់ងារផលិតកម្មថ្មី ពេលនេះ Website របស់ក្រុមហ៊ុន IOK បានគាំងហើយ។ ឈ្មោះ Kim Hanbin ក៏កំពុងមានតែត្រូវបានគេ លើកយកមកនិយាយច្រើន នៅលើបណ្ដាញ Twitter និង Weibo ផងដែរ៕
ទស្សនារូបភាពខាងក្រោម ៖

Kim Hanbin
Kim Hanbin
ឯកសារដែលបានបង្ហាញ
ឯកសារដែលបានបង្ហាញ
Kim Hanbin
Kim Hanbin
ឯកសារដែលបានបង្ហាញ
ឯកសារដែលបានបង្ហាញ
ឯកសារដែលបានបង្ហាញ
ឯកសារដែលបានបង្ហាញ
Kim Hanbin
Kim Hanbin
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T