តោះ! មកដឹងពីលីគកំពូលទាំង ៥ នៅអឺរ៉ុប សម្រាប់រដូវកាលថ្មី ២០២០-២០២១ នេះ

//s9.kh1.co/fd/fd6990b28f6fcb9780429167ef58f413c73c3872.jpg
កីទ្បា

 ១១-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

សម្រាប់លីគកំពូលទាំង ៥ នៅអឺរ៉ុប បាន និងត្រៀមចាប់ផ្តើមបើករដូវកាលថ្មី ២០២០-២១ របស់ខ្លួនជាបន្តបន្ទាប់

សម្រាប់លីគកំពូលទាំង ៥ នៅអឺរ៉ុប បាន និងត្រៀមចាប់ផ្តើមបើករដូវកាលថ្មី ២០២០-២១ របស់ខ្លួនជាបន្តបន្ទាប់ តួយ៉ាងលីគកំពូលបារាំង បានចាប់ផ្តើមប្រកួតដំបូងរបស់ខ្លួន កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០កន្លងមកនេះ ស្របពេលលីគកំពូលអេស្ប៉ាញ និងអង់គ្លេស នឹងបើកនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ដោយឡែកលីគកំពូលអាល្លឺម៉ង់ បើកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ និងលីគកំពូលអ៊ីតាលី បើកនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លីគកំពូលទាំង ៥ នៅអឺរ៉ុប
លីគកំពូលទាំង ៥ នៅអឺរ៉ុប

អ្វីខ្លះដែលប្រិយមិត្តគួរតែដឹងពីលីគកំពូលទាំង ៥នេះ សម្រាប់រដូវកាលថ្មី ២០២០-២១នេះ៖

៥-លីគកំពូលបារាំង (Ligue 1)៖ មានចំណាត់ថ្នាក់ទី៥ នៅក្នុងតារាងពិន្ទុរបស់សហព័ន្ធកីឡាករបាល់ទាត់ទ្វីបអឺរ៉ុប។ Ligue 1 មានក្រុមចូលរួមប្រជែងចំនួន ២០ក្រុម ក្នុងនោះមានកីឡាករសរុបចំនួន ៥៧៤នាក់ (កីឡាករមិនមែនសញ្ជាតិបារាំង ចំនួន ២៦៦នាក់ ស្មើនឹង ៤៦.៣%)។ ក្លិប Saint-Étienne ជាក្លិបដែលគ្រងជើងឯកច្រើនជាងគេ មានចំនួន ១០ដងក្នុងប្រវត្តិសាស្ត្របាល់ទាត់បារាំង  ចំណែកឯក្លិបដែលឈ្នះជើងឯកកាលពីរដូវកាលមុន គឺក្លិប PSG។ Ligue 1 មានតម្លៃទីផ្សារកីឡាករសរុបចំនួន ៣.១៧ប៊ីលានផោន ក្នុងនោះក្លិប PSG មានតម្លៃទីផ្សារកីឡាករខ្ពស់ជាងគេ ប្រមាណ ៧៧៩.៤០លានផោន ឯក្លិប Lorient មានតម្លៃទីផ្សារកីឡាករទាបជាងគេ ត្រឹម ៣៨.៧៣លានផោនប៉ុណ្ណោះ ខណៈកីឡាករ Kylian Mbappé ជាកីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេ ជាមួយតម្លៃ ១៨០លានផោន។

លីគកំពូលបារាំង (Ligue 1) រដូវកាល ២០២០-២១<br>
លីគកំពូលបារាំង (Ligue 1) រដូវកាល ២០២០-២១

៤-លីគកំពូលអាល្លឺម៉ង់ (Bundesliga)៖ មានចំណាត់ថ្នាក់ទី៤ នៅក្នុងតារាងពិន្ទុរបស់សហព័ន្ធកីឡាករបាល់ទាត់ទ្វីបអឺរ៉ុប។ Bundesliga មានក្រុមចូលរួមប្រជែងចំនួន ១៨ក្រុម ក្នុងនោះមានកីឡាករសរុបចំនួន ៥២៩នាក់ (កីឡាករមិនមែនសញ្ជាតិអាល្លឺម៉ង់ ចំនួន ២៩១នាក់ ស្មើនឹង ៥៥%)។ ក្លិប Bayern Munich ជាក្លិបដែលគ្រងជើងឯកច្រើនជាងគេ មានចំនួន ៣០ដងក្នុងប្រវត្តិសាស្ត្របាល់ទាត់អាល្លឺម៉ង់  ចំណែកឯក្លិបដែលឈ្នះជើងឯកកាលពីរដូវកាលមុន ក៏ជាក្លិប Bayern Munich ដែរ។ លីគកំពូលអាល្លឺម៉ង់ មានតម្លៃទីផ្សារកីឡាករសរុបចំនួន ៤.២៥ប៊ីលានផោន ក្នុងនោះក្លិប Bayern Munich មានតម្លៃទីផ្សារកីឡាករខ្ពស់ជាងគេ ប្រមាណ ៨៣៧.៥៥លានផោន ឯក្លិប Arminia Bielefeld មានតម្លៃទីផ្សារកីឡាករទាបជាងគេ ត្រឹម ៣៤លានផោនប៉ុណ្ណោះ ខណៈកីឡាករ Jadon Sancho ជាកីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេ ជាមួយតម្លៃ ១១៧លានផោន។


លីគកំពូលអាល្លឺម៉ង់ (Bundesliga) រដូវកាល ២០២០-២១<br>
លីគកំពូលអាល្លឺម៉ង់ (Bundesliga) រដូវកាល ២០២០-២១

៣-លីគកំពូលអ៊ីតាលី (Serie A)៖ មានចំណាត់ថ្នាក់ទី៣ នៅក្នុងតារាងពិន្ទុរបស់សហព័ន្ធកីឡាករបាល់ទាត់ទ្វីបអឺរ៉ុប។ Serie A មានក្រុមចូលរួមប្រជែងចំនួន ២០ក្រុម ក្នុងនោះមានកីឡាករសរុបចំនួន ៦៥២នាក់ (កីឡាករមិនមែនសញ្ជាតិអ៉ីតាលី ចំនួន ៣៦៩នាក់ ស្មើនឹង ៥៦.៦%)។ ក្លិប Juventus ជាក្លិបដែលគ្រងជើងឯកច្រើនជាងគេ មានចំនួន ៣៦ដងក្នុងប្រវត្តិសាស្ត្របាល់ទាត់អ៊ីតាលី  ចំណែកឯក្លិបដែលឈ្នះជើងឯកកាលពីរដូវកាលមុន ក៏ជាក្លិប Juventus ដែរ។ លីគកំពូលអ៊ីតាលី មានតម្លៃទីផ្សារកីឡាករសរុបចំនួន ៥.០៤ប៊ីលានផោន ក្នុងនោះក្លឹប Inter Milan មានតម្លៃទីផ្សារកីឡាករខ្ពស់ជាងគេ ប្រមាណ ៧២១.១០លានផោន ឯក្លិប Spezia Calcio មានតម្លៃទីផ្សារកីឡាករទាបជាងគេ ត្រឹម ១៩.២៣លានផោនប៉ុណ្ណោះ ខណៈកីឡាករ Romelu Lukaku ជាកីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេ ជាមួយតម្លៃ ៨៥លានផោន។



លីគកំពូលអ៉ីតាលី (Serie A) រដូវកាល ២០២០-២១<br>
លីគកំពូលអ៉ីតាលី (Serie A) រដូវកាល ២០២០-២១

២-លីគកំពូលអង់គ្លេស (Premier League)៖ មានចំណាត់ថ្នាក់ទី២ នៅក្នុងតារាងពិន្ទុរបស់សហព័ន្ធកីឡាករបាល់ទាត់ទ្វីបអឺរ៉ុប។ Premier League មានក្រុមចូលរួមប្រជែងចំនួន ២០ក្រុម ក្នុងនោះមានកីឡាករសរុបចំនួន ៥៨៤នាក់ (កីឡាករមិនមែនសញ្ជាតិអង់គ្លេស ចំនួន ៣៦៧នាក់ ស្មើនឹង ៦២.៨%)។ ក្លិប Manchester United ជាក្លឹបដែលគ្រងជើងឯកច្រើនជាងគេ មានចំនួន ២០ដងក្នុងប្រវត្តិសាស្ត្របាល់ទាត់អង់គ្លេស  ចំណែកឯក្លឹបដែលឈ្នះជើងឯកកាលពីរដូវកាលមុន គឺក្លិប Liverpool។ លីគកំពូលអង់គ្លេស មានតម្លៃទីផ្សារកីឡាករសរុបចំនួន ៨.៥២ប៊ីលានផោន ក្នុងនោះក្លិប Manchester City មានតម្លៃទីផ្សារកីឡាករខ្ពស់ជាងគេ ប្រមាណ ១.០៤ប៊ីលានផោន ឯក្លិប West Bromwich Albion មានតម្លៃទីផ្សារកីឡាករទាបជាងគេ ត្រឹម ៧៧.៦៥លានផោនប៉ុណ្ណោះ ខណៈកីឡាករ Raheem Sterling ជាកីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេ ជាមួយតម្លៃ ១២៨លានផោន។




លីគកំពូលអង់គ្លេស (Premier League) រដូវកាល ២០២០-២១<br>
លីគកំពូលអង់គ្លេស (Premier League) រដូវកាល ២០២០-២១

១-លីគកំពូលអេស្ប៉ាញ (LaLiga)៖ មានចំណាត់ថ្នាក់ទី១ នៅក្នុងតារាងពិន្ទុរបស់សហព័ន្ធកីឡាករបាល់ទាត់ទ្វីបអឺរ៉ុប។ LaLiga មានក្រុមចូលរួមប្រជែងចំនួន ២០ក្រុម ក្នុងនោះមានកីឡាករសរុបចំនួន ៥៣១នាក់ (កីឡាករមិនមែនសញ្ជាតិអេស្ប៉ាញ ចំនួន ១៩០នាក់ ស្មើនឹង ៣៥.៨%)។ ក្លិប Real Madrid ជាក្លិបដែលគ្រងជើងឯកច្រើនជាងគេ មានចំនួន ៣៤ដងក្នុងប្រវត្តិសាស្ត្របាល់ទាត់អេស្ប៉ាញ  ចំណែកឯក្លិបដែលឈ្នះជើងឯកកាលពីរដូវកាលមុន ក៏ជាក្លិប Real Madrid ដែរ។ លីគកំពូលអេស្ប៉ាញ មានតម្លៃទីផ្សារកីឡាករសរុបចំនួន ៥.១៨ប៊ីលានផោន ក្នុងនោះក្លិប Barcelona មានតម្លៃទីផ្សារកីឡាករខ្ពស់ជាងគេ ប្រមាណ ១.០២ប៊ីលានផោន ឯក្លិប Elche មានតម្លៃទីផ្សារកីឡាករទាបជាងគេបំផុតធៀបក្នុងលីគកំពូលទាំង ៥ គឺត្រឹមតែ ៧.០៥លានផោនប៉ុណ្ណោះ ខណៈកីឡាករ Lionel Messi កីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេ ជាមួយតម្លៃ ១១២លានផោ៕






លីគកំពូលអេស្ប៉ាញ (LaLiga) រដូវកាល ២០២០-២១
លីគកំពូលអេស្ប៉ាញ (LaLiga) រដូវកាល ២០២០-២១

ប្រភពtransfermarkt.com

Try Soklin
Soklin (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T