ខេត្តប៉ៃលិន ៖ ស្ត្រីចំណាស់ម្នាក់ឃើញពស់ស្រកា ចាស់មួយក្បាលដ៏ធំទម្ងន់ ជិតមួយគីឡូក្រាម ប្រវែងជាងមួយម៉ែត្រលូននៅ ក្បែរក្មេងៗរត់លេងនៅក្រោយផ្ទះរបស់ខ្លួន ដោយនឹកស្មានថា ជាពស់ថ្លាន់ក៏រត់ទៅចាប់ បណ្តាលឱ្យពស់ខាំចំម្រាមមេដៃខាងឆ្វេង ហើមជាំខ្មៅឈឺចុកចាប់មុខ របួសរហូតដល់សរសៃឆ្អឹងខ្នង ហើយស្ត្រីរូបនោះបានមួលក្បាល ពស់រហូតដាច់ រួចយកឱ្យអ្នកជិតខាងធ្វើម្ហូប ។ ចំណែកស្ត្រីរងគ្រោះក្រោយពីអ្នកជិតខាងប្រាប់ថា ជាពស់ស្រកាចាស់មានពិសច្រើន ទើបព្រលឹងចុងសក់ រួចឱ្យគេដឹកតាមម៉ូតូយកទៅ ព្យាបាលនៅផ្ទះគ្រូខ្មែរក្នុងភូមិ លុះព្យាបាលនៅទីនោះអស់រយៈពេលជិតកន្លះខែ ជនរងគ្រោះនៅតែមិនធូរស្បើយក៏បញ្ជូន ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តកាលពីព្រឹកថ្ងៃទី១ ឧសភា ២០១៣ ។

ស្ត្រីចំណាស់រងគ្រោះដែលត្រូវពស់ស្រកា ចាស់ខាំឈ្មោះសោម វល័ក្ខ អាយុ៥២ឆ្នាំ ជាអ្នកចម្ការ រស់នៅភូមិដីសថ្មី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ៕



បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]