ហូបបានណាស់! Hazard លើសទម្ងន់ទៀតហើយ ក្រោយត្រឡប់ពីជួយក្រុមជម្រើសជាតិវិញ

//s9.kh1.co/6b/6bff4aa4fd28750a7f16f5022c67fa9ba3d22020.jpg
កីទ្បា

 ១១-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Hazard មិនបានចូលលេងសូម្បីតែមួយប្រកួតឲ្យបែលហ្ស៊ិកហើយ ថែមទាំងលើសទម្ងន់ទៀត

អេស៉្បាញ៖ ក្រោយពីផ្លាស់ចេញពី Chelsea មករួមជាមួយ Real Madrid កាលពីរដូវកាលមុនមក កីឡាករ Eden Hazard រកបានតែមួយគ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន១៦ប្រកួតឲ្យក្លិបអេស៉្បាញមួយនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Eden Hazard
  កីឡាករ Eden Hazard

ដោយសារតែមានរបួសតាមរំខាន ទើបធ្វើឲ្យរូបគេខកខានចូលលេងឲ្យលោកគ្រូបង្វឹក Zinedine Zidane ជាច្រើនប្រកួត។ លើសពីនេះ Hazard មានបញ្ហាមួយទៀតគឺការឡើងទម្ងន់ ពោលនៅពេលដែលទើបតែផ្លាស់មក Real Madrid ថ្មីៗ កីឡាកររូបនេះលើសទម្ងន់រហូតដល់ទៅ៥គីឡូក្រាមឯណោះ​ ប៉ុន្តែរូបគេបានហាត់សម្រកបានវិញ។ 

  កីឡាករ Eden Hazard
  កីឡាករ Eden Hazard

ដោយឡែកថ្មីៗនេះ ក្រោយត្រឡប់មកពីជួយក្រុមជម្រើសជាតិបែលហ្ស៊ិកក្នុងព្រឹត្តិកាណ៍ UEFA Nations League វិញ Hazard បានធ្វើឲ្យលោកគ្រូបង្វឹក Zidane ខកចិត្តយ៉ាងខ្លាំងដោយសារតែរូបគេលើសទម្ងន់ម្តងទៀត។ ហើយសម្រាប់ការហាត់សម្រកវិញ ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំរូបនេះត្រូវចំណាយពេលយ៉ាងហោចណាស់ក៏២ទៅ៣សប្តាហ៍ដែរ។

  កីឡាករ Eden Hazard
  កីឡាករ Eden Hazard

គួរឲ្យបញ្ជាក់ថាក្នុងការវគ្គចែកពូលជុំទីមួយនៃពានរង្វាន់ Nations League ប៉ុន្មានថ្ងៃមុននេះ Hazard មិនបានចូលលេងឲ្យបែលហ្ស៊ិកសូម្បីតែមួយប្រកួត គឺបានត្រឹមទៅចូលរួមអង្គុយកៅអីបម្រុងប៉ុណ្ណោះ។ យ៉ាងណាមិញនៅក្នុងពីរប្រកួតនោះ  បែលហ្ស៊ិកឈ្នះទាំង២ មាន៦ពិន្ទុឈរនៅកំពូលតារាងពូល A2 ៕

  កីឡាករ Eden Hazard និងគ្រូជម្រើសជាតិបែលហ្ស៊ិក
  កីឡាករ Eden Hazard និងគ្រូជម្រើសជាតិបែលហ្ស៊ិក

ប្រភពgivemesport

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T