Chelsea ទាត់ចោលសំណើរបស់ Inter ដែលដាក់កីឡាករ២រូបនេះ មកប្ដូរយក Kante

//s9.kh1.co/88/88f7c8222fa2250dbf8d133cfc2109aa3829feaa.jpg
កីទ្បា

 ១១-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Chelsea ទាត់ចោលសំណើរបស់ Inter ដែលដាក់កីឡាករ Christian Eriksen និង Marcelo Brozovic មកប្ដូរយក Kante

អង់គ្លេស៖ ក្លិបតោខៀវ Chelsea បានបដិសេធសំណើរបស់ក្លិប Inter Milan ដែលដាក់ខ្សែបម្រើ Christian Eriksen និង Marcelo Brozovic មកធ្វើជាថ្នូរដោះដូរយកកីឡាករ N'Golo Kante

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ N'Golo Kante
  កីឡាករ N'Golo Kante

កីឡាករវ័យ២៨ឆ្នាំ ជាគោលដៅកំពូលរបស់ Inter នៅរដូវក្ដៅនេះ ក្នុងការនាំយកមកពង្រឹងតំបន់បម្រើ។ ជាមួយគ្នានេះ ក្លិបយក្សអ៊ីតាលី ធ្លាប់ដាក់សំណើបញ្ចូលកីឡាករ Brozovic បូកជាមួយលុយមួយចំនួន មកដោះដូរយក Kante ម្ដងរួចទៅហើយតែត្រូវបាន​ Chelsea បដិសេធ។

កីឡាករ Brozovic 
កីឡាករ Brozovic 

មិនត្រឹមតែប៉ុណ្ណោះ បើយោងតាមរបាយការណ៍របស់កាសែត​ Telegraph ក្លិបដែកដឹកនាំដោយលោក Frank Lampard បានប្រាប់ទៅ Inter វិញថា បើទោះជាដាក់អតីតខ្សែបម្រើឆ្នើមក្រុម​ Tottenham Hotspur កីឡាករ Eriksen បន្ថែមក្នុងកិច្ចព្រមព្រៀងប្ដួរយក Kante ក៏ដោយ ក៏ពួកគេមិនចាប់អារម្មណ៍ដែរ។

កីឡាករ Eriksen
កីឡាករ Eriksen

យ៉ាងណាមិញ Kante ត្រូវបានគេរាយការណ៍មកថា មិនទាន់មានចិត្តចង់ចាកចេញពី ទឹកដី Stamford Bridge នៅឡើយទេ ណាមួយលោក Lampard ក៏មានបំណងរក្សាទុកខ្សែបម្រើដែលជួយបារាំងលើកពាន World Cup ឆ្នាំ២០១៨ រូបនេះផងដែរ៕

ប្រភពthesun

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T