ចូលរួមសោកស្ដាយ! ប៉ា Tao អតីតសមាជិកក្រុម EXO បានទទួលមរណភាពហើយ

//s9.kh1.co/16/16694da036bb76940fb0fc4151b7fdcc592b9f08.png
តារា & កម្សាន្ដ

 ១១-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

កាលពីថ្មីៗនេះ របាយការណ៍មួយបានបញ្ជាក់ថា តារាចម្រៀង Tao ដែលគេស្គាល់គ្រប់គ្នា ថាជាអតីតសមាជិកក្រុម EXO នោះបានជួបទុក្ខធំ ដោយសារតែឪពុករបស់លោក បានទទួលមរណភាព ក្នុងវ័យ ៥២ឆ្នាំ។

ចិន ៖ កាលពីពេលថ្មីៗនេះ ដោយយោងតាមរបាយការណ៍ផ្តាច់មុខពី ទីភ្នាក់ងាររបស់ អតីតសមាជិកក្រុម EXO លោក Huang Zitao បានប្រកាសតាមរយៈ សេចក្តីជូនដំណឹងមួយថា ឪពុករបស់លោកបានស្លាប់ ដោយសារជំងឺរ៉ាំរ៉ៃក្នុងវ័យ ៥២ ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង បើតាមប្រភពខាងលើបានបន្តទៀតថា ឪពុករបស់ Tao បានបាត់បង់ជីវិត នៅថ្ងៃទី ១១ ខែកញ្ញានេះ គឺដោយសារតែជំងឺរ៉ាំរ៉ៃ។

ទីភ្នាក់ងាររបស់លោក ក៏បានបង្ហោះនៅក្នុងបណ្តាញអ៊ីនធើណែត អំពីព័ត៌មានដ៏ក្រៀមក្រំមួយនេះភ្លាមៗ និងមានមនុស្សជាច្រើន បានចូលរួមជួយរំលែកទុក្ខនេះ ដោយការសោកស្តាយ។  

យ៉ាងណាមិញ នៅពេលនេះ ហ្វេនៗជាច្រើន បាននាំគ្នាលើកទឹកចិត្តទៅដល់ Tao  ដែលបានបាត់បង់ឪពុក ទៅភ្លាមៗ ដោយមិនទាន់ធ្វើចិត្តបាននោះទេ នេះជារឿងគួរឲ្យសោកស្តាយខ្លាំងមែនទែន និងសូមចូលរួមរំលែកទុក្ខផងដែរ៕

សូមទស្សនារូបខាងក្រោម៖

Huang Zitao
Huang Zitao
Huang Zitao
Huang Zitao
Huang Zitao និង ឪពុក
Huang Zitao និង ឪពុក
Huang Zitao និង ឪពុក
Huang Zitao និង ឪពុក
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T