ឃើញស្រលាញ់គ្នាសឹងអី មិននឹកស្មានថា Sornram និងភរិយាត្រូវចែកផ្លូវគ្នា ព្រោះរឿង...

//s9.kh1.co/2a/2aa99e49cee8d2239efdbb4a22dfb794b4d2b79f.jpg
តារា & កម្សាន្ដ

 ១១-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ឃើញល្អូកល្អើននឹងគ្នាណាស់ តែចុងក្រោយស្រាប់តែ តារាប្រុស លោក​ Sornram បានប្រកាសលែងលះ ប្រពន្ធរបស់ខ្លួន ព្រោះតែ ភរិយាលោកបានជាប់បំណុលល្បែងច្រើនពេក

ថៃ៖ ក្រឡេកឃើញថា គឺជាគ្រួសារមួយដ៏មានសុភមង្គលយ៉ាងខ្លាំងរបស់តារាប្រុស លោក Sornram និង ភរិយា ដែលតែងតែចេញមក បើកបង្ហាញពីសកម្មភាព និងពេលវេលាដ៏រីករាយជាមួយគ្នា ជាពិសេស ពួកគេទាំងពីរ ថែមទាំងមានកូនស្រីដ៏គួឲ្យស្រលាញ់ម្នាក់ ជួយឲ្យគ្រួសារទាំងមូលកាន់តែមានភាពកក់ក្ដៅ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ ថ្មីៗនេះ វាគឺជាបញ្ហាមួយ ដែលមនុស្សជាច្រើន កំពុងតែធ្វើការតាមដាន ចំពោះរឿងហេតុនៅក្នុងគ្រួសារអ្នកទាំងពីរ បន្ទាប់ពី លោក Sornram បានប្រកាសលែងលះ ប្រពន្ធរបស់ខ្លួន មុនពេលដែលបើកបង្ហាញពីមូលហេតុ គឺជាបញ្ហាលុយ ផងដែរ។ នៅក្នុងនោះ បានឲ្យដឹងថា ខាងស្រី បានជាប់បំណុលល្បែងយ៉ាងច្រើន  ហើយ ថែមទាំងបានលក់មាស របស់កូនស្រីខ្លួន ថែមទៀតផង។ 

យ៉ាងណាមិញ បន្ទាប់ពីមានបញ្ហានេះកើតឡើង ភរិយារបស់លោក Sornram ក៏បង្ហាញពីការទទួលស្គាល់កំហុសរបស់ខ្លួន ក៏ដូចជា កំពុងតែរៀបចំចាប់ផ្តើមជីវិតរបស់ខ្លួនសាជាថ្មីម្ដងទៀត ថែមទាំងមានការអរគុណចំពោះហ្វេនៗជាច្រើន ដែលបានលើកទឹកចិត្តដល់នាង ផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

Sornram 
Sornram 
Sornram និង ភរិយា 
Sornram និង ភរិយា 
Sornram និង ភរិយា 
Sornram និង ភរិយា 
Sornram និង ភរិយា 
Sornram និង ភរិយា 
Sornram និង ភរិយា ព្រមទាំងកូនស្រី 
Sornram និង ភរិយា ព្រមទាំងកូនស្រី 
Sornram និង ភរិយា ព្រមទាំងកូនស្រី 
Sornram និង ភរិយា ព្រមទាំងកូនស្រី 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T