អាមេរិក៖ ជាផ្នែកមួយនៃផែនការរបស់ខ្លួន ក្នុងការបញ្ជូនបុរសរួមទាំងស្ត្រីដំបូងគេទៅឋានព្រះចន្ទ នៅឆ្នាំ២០២៤ អង្គការណាសាកំពុងស្វែងរកទិញកំទេចធូលីពីឋានព្រះចន្ទខ្លះ។ ទីភ្នាក់ងារនេះបានបញ្ជាក់ថា ខ្លួននឹងបង់ប្រាក់ទៅឲ្យក្រុមហ៊ុនឯកជន ដើម្បីប្រមូលនូវធូលីនិងថ្មព្រះចន្ទតិចតួច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអង្គការណាសាបានធ្វើការអំពាវនាវសុំឲ្យក្រុមហ៊ុននានាដាក់សំណើររបស់ពួកគេ និងថែមទាំងចង់ធ្វើការជាមួយក្រុមហ៊ុនក្រៅសហរដ្ឋអាមេរិកផងដែរ។ ណាសាតម្រូវឲ្យពួកគេ មានរូបថតនៃការទៅយក រូបធាតុដែលប្រមូលបាន និងទិន្នន័យទីតាំងផងដែរ។ រូបធាតុដែលប្រមូលបាននឹងក្លាយជាទ្រព្យសម្បត្តិតែមួយគត់របស់ណាសា ហើយទីភ្នាក់ងាររបស់ណាសាសង្ឃឹមថា នឹងទទួលបានសំណាកនេះ នៅឆ្នាំ២០២៤។

ណាសាមានគម្រោងជាច្រើនទៀត នៅក្នុងការជួយរៀបចំបេសកកម្មឡើងទៅឋានព្រះចន្ទ នៅឆ្នាំ២០២៤ ក្នុងពេលខាងមុខ។ ណាសាក៏កំពុងធ្វើការរួមគ្នាជាមួយទីភ្នាក់ងារអវកាសអឺរ៉ុប ដើម្បីនាំយកសំណាកដីពីភពអង្គារត្រឡប់មកកាន់ភពផែនដីផងដែរ។ ហើយមិនតែប៉ុណ្ណោះ ក្រុម OSIRIS-REx របស់ណាសាក៏នឹងត្រូវបំពេញបេសកកម្ម ក្នុងការទៅយកសំណាកពីអាចម៍ផ្កាយមួយដែរ៕
NEWS: @NASA is buying lunar soil from a commercial provider! It’s time to establish the regulatory certainty to extract and trade space resources. More: https://t.co/B1F5bS6pEy pic.twitter.com/oWuGHnB8ev
— Jim Bridenstine (@JimBridenstine) September 10, 2020