សមសួនណាស់ ពេល ទឹម រដ្ឋា និងប្អូនស្រី ស្លៀកឈុតប្រពៃណីទៅវត្ត យ៉ាងស្អាត

//s9.kh1.co/c9/c9ffa77f3940248e2094eb5f756d99fcf53b988a.jpg
តារា & កម្សាន្ដ

 ១១-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

អ្នកគាំទ្រធ្លាប់តែបានឃើញតារាសម្ដេង និងតារាម៉ូដែលបងប្អូនស្រីកញ្ញា ទឹម រដ្ឋា និងកញ្ញា ទឹម វត្តី ស្លៀកសម្លៀកបំពាក់ទាន់សម័យ តែពេលអ្នកទាំងពីរស្លៀកឈុតប្រណៃណីខ្មែរពេលទៅវត្ត មើលទៅសមសួនខ្លាំង។

ភ្នំពេញ៖ គ្រាន់តែលឺឈ្មោះត្រកូលទឹម ទស្សនិកជនច្បាស់ជានឹកឃើញដល់បងប្អូនស្រីកញ្ញា ទឹម រដ្ឋា និងកញ្ញា ទឹម វត្តី ដោយតារាស្រីពីររូបនេះ ក៏ជាតារាសម្ដែង និងតារាបង្ហាញម៉ូតដ៏មានប្រជាប្រិយភាពខ្លាំងក្នុងសង្គមសិល្បៈ តែបច្ចុប្បន្ន កញ្ញា ទឹម វត្តី បានផ្អាកពីសិល្បៈមួយរយៈធំផងដែរ។ បើនិយាយពីទេពកោសល្យផ្នែកសិល្បៈវិញ បងប្អូនស្រីពីរនាក់នេះ មានសមត្ថភាពខ្ពស់ អាចសម្ដែង និងដើរម៉ូតបានយ៉ាងស្ទាត់ជំនាញតែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រៅពីមានសមត្ថភាពហើយ តារាស្រីពីររូបនេះ ក៏មានរូបសម្ផស្សស្រស់ស្អាតមិនចាញ់គ្នាប៉ុន្មានឡើយ ជាពិសេស រាល់ការតុបតែងខ្លួន តែងតែមានភាពលេចធ្លោគ្រប់ពេលតែម្ដង។ ក្នុងនោះដែរ យើងក៏និយមឃើញតារាស្រីពីដួងនេះ រៀបចំខ្លួនក្នុងស្ទាយ៍ស៊ិចស៊ី បង្អួតរូបរាងតូចច្រឡឹងមិនឲ្យចាញ់គ្នានោះទេ ជាពិសេស រាល់សម្លៀកបំពាក់ដែលពួកគេបានស្លៀកសុទ្ធសឹងតែទាន់សម័យ និងមានភាពទាក់ទាញថែមទៀតផង។ 

ជាក់ស្ដែង មុននេះបន្តិច កញ្ញា ទឹម រដ្ឋា និងប្អូនស្រីបាននាំគ្នាទៅវត្ត ជ្រោយអំពិលនៅខាងកៀនស្វាយ ក្នុងថ្ងៃបិណ្ឌ៩ ដើម្បីធ្វើបុណ្យ និងយកចង្ហាន់ប្រគេនដល់ព្រះសង្ឃផងដែរ។ តែអ្វីដែលយើងចាប់អារម្មណ៍ខ្លាំងនោះ បងប្អូនស្រី២នាក់នេះ បានជ្រើសរើសនៅឈុតប្រពៃណីខ្មែរពណ៌លឿងមកស្លៀក មើលទៅអ្នកទាំងពីរពិតជាប្លែក ហើយស្រស់សោភាសមសួនជានារីខ្មែរពិតៗតែម្ដង ដែលយូរៗម្ដងពួកគេស្លៀកឈុតបែបនេះ៕

សូមទស្សនារូបភាពខាងក្រោម៖ 

  កញ្ញា ទឹម រដ្ឋា និងកញ្ញា ទឹម វត្តី
  កញ្ញា ទឹម រដ្ឋា និងកញ្ញា ទឹម វត្តី
  កញ្ញា ទឹម រដ្ឋា និងកញ្ញា ទឹម វត្តី
  កញ្ញា ទឹម រដ្ឋា និងកញ្ញា ទឹម វត្តី
 កញ្ញា ទឹម វត្តី និងកញ្ញា ទឹម រដ្ឋា 
 កញ្ញា ទឹម វត្តី និងកញ្ញា ទឹម រដ្ឋា 
 កញ្ញា ទឹម វត្តី និងកញ្ញា ទឹម រដ្ឋា 
 កញ្ញា ទឹម វត្តី និងកញ្ញា ទឹម រដ្ឋា 
 កញ្ញា ទឹម វត្តី និងកញ្ញា ទឹម រដ្ឋា 
 កញ្ញា ទឹម វត្តី និងកញ្ញា ទឹម រដ្ឋា 
 កញ្ញា ទឹម វត្តី និងកញ្ញា ទឹម រដ្ឋា 
 កញ្ញា ទឹម វត្តី និងកញ្ញា ទឹម រដ្ឋា 
ទឹម រដ្ឋាទឹម វត្តី
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T