ផ្សែងភ្លើងឆេះព្រៃក្នុងរដ្ឋកាលីហ្វរញ៉ា បានធ្វើឲ្យផ្ទៃមេឃ ប្រែទៅជាពណ៌ទឹកក្រូច (មានវីដេអូ)

//s9.kh1.co/91/91c1eb41ac0e7507cf6f91e5b1a03d1904ef977b.jpg
សង្គម

 ១១-កញ្ញា-២០២០ ១ល្ងាច · ៥ ឆ្នាំមុន

ផ្សែងអ័ព្ទដែលចេញពីភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ា បានកំពុងគ្របដណ្ដប់លើទីក្រុងសានហ្វ្រានស៊ីស្កូ ដែលបណ្ដាលឲ្យផ្ទៃមេឃក្នុងតំបន់នោះ ប្រែពណ៌ទៅជាទឹកក្រូច

អាមេរិក៖ ផ្សែងអ័ព្ទដែលចេញពីភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ា បានកំពុងគ្របដណ្ដប់លើទីក្រុងសានហ្វ្រានស៊ីស្កូ ដែលបណ្ដាលឲ្យផ្ទៃមេឃក្នុងតំបន់នោះ ប្រែទៅជាពណ៌ទឹកក្រូច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីថ្ងៃពុធ ខ្យល់បក់ខ្លាំងបានបក់ផ្សែង និងផេះចេញពីកន្លែងឆេះមួយចំនួន​នៅភាគខាងជើងនៃរដ្ឋកាលីហ្វ័រញ៉ា មកលើតំបន់ខ្លះក្នុងទីក្រុងសានហ្វ្រានស៊ីស្កូ បណ្ដាលឲ្យប្រជាជននៅទីនោះ និងតំបន់ជុំវិញផ្សេងទៀត មានការភាន់ច្រឡំនៅពេលភ្ញាក់ពីដំណេក ខណៈផ្ទៃមេឃងងឹតពុំមានពន្លឺព្រះអាទិត្យ ហើយអ្នកខ្លះយល់ថាជាពេលយប់ដដែល។

អ្នកស្រី Catherine Geeslin ដែលរស់នៅសង្កាត់ Portal ភាគខាងជើងទីក្រុងសានហ្វ្រានស៊ីស្កូ បានប្រាប់អ្នកកាសែតថា៖

វាហាក់ដូចជាចុងបញ្ចប់នៃពិភពលោកអីចឹង ហើយវាពិតជាភ្ញាក់ផ្អើលណាស់ ដែលមើលឃើញថាផ្ទៃមេឃនៅតែងងឹត។ អ្វីដែលជារឿងចម្លែកទៀតនោះ គឺការញាំអាហារថ្ងៃត្រង់ពេលមេឃងងឹត។

អ្នកស្រី Catherine Geeslin

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយកាណ៍ដែរថា វានៅតែមើលទៅដូចជាថ្ងៃរះ ទោះម៉ោង ១០:៤៥នាទីព្រឹក (ម៉ោងនៅអាមេរិក​)  ដែលនេះ គឺដោយសារកាំរស្មីព្រះអាទិត្យបានព្យាយាមជ្រៀតចូលផ្សែងក្រាស់។ ទន្ទឺមនឹងនេះ អ្នកជំនាញបាននិយាយដែរថា ផ្សែងនោះក៏ជាដើមហេតុនៃពន្លឺពណ៌ទឹកក្រូចនៅលើផ្ទៃមេឃផងដែរ។

យ៉ាងណាមិញ អ្នកពន្លត់អគ្គិភ័យប្រមាណ ១៤,០០០ នាក់ កំពុងដុតដៃដុតជើងធ្វើការពន្លត់តំបន់រងគ្រោះធំៗចំនួន ២៨ ក្នុងរដ្ឋកាលីហ្វ័រញ៉ា។ ហើយគួរឲ្យដឹងដែរថា អគ្គិភ័យបានឆាបឆេះអស់ព្រៃប្រមាណ ២.៥ លានហិចតា ក្នុងរដ្ឋកាលីហ្វ័រញ៉ានៅឆ្នាំនេះ និងសម្លាប់មនុស្សយ៉ាងហោចណាស់ នាក់៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

ទិដ្ឋភាពផ្ទៃមេឃប្រែពណ៌ទៅជាពណ៌ទឹក្រូច ក្នុងរដ្ឋកាលីហ្វ័រញ៉ា

វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/d1/d147241fed5b25222c214297ab5cb75fbbc461cd.jpeg

សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ

 ១៤-កក្កដា-២០២៥ 
 ១០ព្រឹក · ១៦ ម៉ោងមុន
//s9.kh1.co/70/70a91e1000f7e98ddddbc64d3362c6382f20e25b.jpg

វត្តអារាម និងសាលារៀននានាក្នុងខេត្តសៀមរាប រៀបចំការវាយគង គោះរគាំង និងទូងស្គរ អបអរសាទរ ការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

 ១៣-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T