តារាជើងចាស់ Wisit Yuttiyong ត្រូវបញ្ជូនចូលមន្ទីរពេទ្យភ្លាមៗ ដោយសារតែ...

//s9.kh1.co/c9/c9e6a7def8fcf259704f6baed440ad09fc027cd6.jpg
តារា & កម្សាន្ដ

 ១១-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ធ្វើឲ្យប្រិយមិត្តមិនតិចនាក់ទេ មានការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយពីទទួលបានដំណឹងដ៏ភ្ញាក់ផ្អើល ដែលាតារាសម្ដែងជើងចាស់ លោក Wisit Yuttiyong ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដោយសារតែកើតជំងឺបេះដូង

ថៃ៖ កាលពីថ្មីៗនេះ មានរឿងភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងរង្វង់សិល្បៈរបស់ប្រទេសថៃ បន្ទាប់ពីមានដំណឹងលេចលឺថា តារាសម្តែងជើងចាស់ វ័យ ៧៨ ឆ្នាំ លោក Wisit Yuttiyong  ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ ក្រោយពេល ដែលលោក ដកដង្ហើមខ្លីៗ ផងដែរ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះដែរ ភរិយារបស់លោក ក៏បានបង្ហើបពីដំណឹងមួយនេះ ឲ្យមានជ្រាបថា លោក Wisit មានសញ្ញា ហត់នឿយ ដង្ហក់ និង ដកដង្ហើមខ្លីៗ  ដូច្នេះហើយ ភរិយារបស់លោក ក៏បានប្រញាប់ប្រញាល់ នាំរូបលោកមកកាន់មន្ទីរពេទ្យ ដើម្បីទៅបន្ទប់សង្គ្រោះបន្ទាន់ ហើយ រោគសញ្ញាដំបូង ដែលត្រូវបានពិនិត្យ និងធ្វើរោគវិនិច្ឆ័យ ឃើញថា លោកមានជំងឺបេះដូង និងកង្វះឈាម  ខណៈពេលដែល លោកគ្រូពេទ្យ ក៏បានឲ្យរង់ចាំមើលរោគសញ្ញាយ៉ាងយកចិត្តទុកដាក់ នៅក្នុងបន្ទប់សង្គ្រោះ។

តែយ៉ាងណាមិញ ដំណឹងមួយនេះ ក៏បានធ្វើឲ្យបណ្ដាសាច់ញាតិ និង ហ្វេនៗជាច្រើន មានភាពធូរស្រាល និងមានភាពអន់ថយពីការព្រួយបារម្ភ ខណៈពេលដែល លោកគ្រូពេទ្យ បាននិយាយថា លោកពិតជាមានសំណាងណាស់ ដែលបានទៅជួបគ្រូពេទ្យទាន់ពេលវេលា និងធ្វើការព្យាបាលទៅតាមការណែនាំ របស់គ្រូពេទ្យ ផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

លោក Wisit 
លោក Wisit 
លោក Wisit 
លោក Wisit 
លោក Wisit 
លោក Wisit 
លោក Wisit 
លោក Wisit 
ភរិយា របស់លោក Wisit 
ភរិយា របស់លោក Wisit 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T