មូលហេតុចម្បងមួយនេះ ដែល Barca មិនគួរយក Hector Bellerin របស់ Arsenal មកជំនួសខ្សែការពារសញ្ជាតិព័រទុយហ្គាល់រូបនេះ

//s9.kh1.co/99/99749b6efd04c67243341a1030b1fe65b0d3c904.jpg
កីទ្បា

 ១១-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

នៅពេលដែលក្រុម Barcelona ត្រូវបានគេរាយការណ៍ថាកំពុងសម្លឹងមើល​ Hector Bellerin របស់ក្លិប Arsenal មកជំនួសខ្សែការពារ Nelson Semedo

នៅពេលដែលក្រុម Barcelona ត្រូវបានគេរាយការណ៍ថាកំពុងសម្លឹងមើល​ Hector Bellerin របស់ក្លិប Arsenal មកជំនួសខ្សែការពារ Nelson Semedo បែបនេះ ទើបសារព័ត៌មាន Tribuna.com នាមលើកឡើងពីមូលហេតុចម្បងមួយ ដែលធ្វើឱ្យការវិលត្រឡប់របស់ខ្សែការពារខាងលើមកទឹកដី Camp Nou វិញ អាចជារឿងមិនល្អសម្រាប់ក្លិបដែលមានមូលដ្ឋាននៅទឹកដីកាតាឡាន់នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កាលខ្សែការពារ Hector Bellerin លេងនៅក្លិបបាសេឡូណា
កាលខ្សែការពារ Hector Bellerin លេងនៅក្លិបបាសេឡូណា

ហេតុផលនេះគឺអាចបញ្ជាក់យ៉ាងច្បាស់ណាស់ ប្រសិនបើអ្នកអាចចាំនៅពេលដែលកីឡាករសញ្ជាតិអេស្បា៉ញរូបនេះបានលេងពេញមួយរដូវកាលដោយមិនមានបញ្ហារបួសធ្ងន់ធ្ងរឬក៏អត់នោះ។

កាល Hector Bellerin ប្រកួតតទល់នឹងអតីតមិត្តរួមក្រុម
កាល Hector Bellerin ប្រកួតតទល់នឹងអតីតមិត្តរួមក្រុម

គួរឱ្យកត់សម្គាល់ កីឡាករ Bellerin បានបង្ហាញខ្លួនត្រឹមតែ ៣៤ ប្រកួតប៉ុណ្ណោះឱ្យក្រុម Arsenal នៅ Premier League ក្នុងរយៈពេល ២ រដូវកាលចុងក្រោយនេះ ដោយសារតែញាំញីនឹងរបួសជង្គង់ និងសរសៃពួរធ្ងន់ធ្ងរ ខណៈ Nelson Semedo វិញបានបង្ហាញខ្លួនរហូតដល់ទៅ ៥៨ ប្រកួតឱ្យ Barca នៅក្របខ័ណ្ឌ La Liga ក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ។

កាលដែល Hector Bellerin បានរងរបួសជង្គង់យ៉ាងធ្ងន់ធ្ងរ
កាលដែល Hector Bellerin បានរងរបួសជង្គង់យ៉ាងធ្ងន់ធ្ងរ

ទោះបីជាខ្សែការពារសញ្ជាតិព័រទុយហ្គាល់រូបនេះមិនទាន់អាចស្នងតំណែង Dani Alves​ យ៉ាងណាក្តី ក៏ Barca មិនអាចខ្វះខ្សែការពារស្លាបស្តាំរូបនេះបានទេនៅរដូវកាល ២០២០/២១ នេះ ប្រសិនបើរបួសរបស់ Bellerin នៅតែបន្តកើតមាននៅ Camp Nou នោះ៕

ខ្សែការពារស្លាបស្តាំ ​​​​ Nelson Semedo
ខ្សែការពារស្លាបស្តាំ ​​​​ Nelson Semedo

ប្រភពTribuna

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T