Mesut Özil ថា កីឡាករ១១រូបនេះហើយ ជាសំណព្វចិត្តរបស់គាត់ ក្នុងអាជីពបាល់ទាត់នេះ

//s9.kh1.co/76/769b6c2e984f23c3127b73d013c989681c289069.jpg
កីទ្បា

 ១១-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

កីឡាករ Mesut Özil របស់ក្លិប Arsenal បានជ្រើសរើសកីឡាករសំណព្វចិត្តរបស់ខ្លួន (កីឡាករដែលធ្លាប់ជាមិត្តរួមក្រុមនឹងគ្នា) ចំនួន ១១រូប ជាមួយទម្រង់លេង ៤-២-៣-១

កីឡាករ Mesut Özil របស់ក្លិប Arsenal បានជ្រើសរើសកីឡាករសំណព្វចិត្តរបស់ខ្លួន (កីឡាករដែលធ្លាប់ជាមិត្តរួមក្រុមនឹងគ្នា) ចំនួន ១១រូប ជាមួយទម្រង់លេង ៤-២-៣-១ ក្នុងនោះមានកីឡាករដែលលេងក្នុងក្រុមជម្រើសជាតិអាល្លឺម៉ង់ ២រូប ក្នុងក្លិប Arsenal ១រូប និងក្លិប Real Madrid រហូតដល់ ៨រូបឯណោះ ខណៈមកដល់បច្ចុប្បន្ននេះ មានកីឡាករ ៤រូប បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Mesut Özil
កីឡាករ Mesut Özil

អតីតកីឡាករជម្រើសជាតិអាល្លឺម៉ង់ Mesut Özil (ដែលអ្នកគាំទ្រកម្ពុជា ដាក់រហស្សនាមថា បងក្តាម) បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិរបស់ខ្លួន ក្រោយបញ្ចប់ព្រឹត្តិការណ៍បាល់ទាត់ World Cup ២០១៨ បន្ទាប់ពីមានបញ្ហាជាមួយអ្នកគាំទ្រ ក្រោយធ្លាក់ចេញពីព្រឹត្តិការណ៍នេះ ត្រឹមវគ្គចែកពូលដោយថ្វីជើងក្រុមជម្រើសជាតិកូរ៉េខាងត្បូង ក្នុងលទ្ធផល ២-០ យ៉ាងភ្ញាក់ផ្អើល។

Mesut Özil មានបញ្ហាជាមួយអ្នកគាំទ្រ ក្រោយធ្លាក់ចេញពី World Cup ២០១៨
Mesut Özil មានបញ្ហាជាមួយអ្នកគាំទ្រ ក្រោយធ្លាក់ចេញពី World Cup ២០១៨

ក្នុងអាជីពជាកីឡាករបាល់ទាត់ ដែលបានបង្ហាញខ្លួនលើទីលានក្នុងក្លិបអាជីព ចំនួន ៦០០ប្រកួត (ទាត់បញ្ជូលទីបាន ១០៥គ្រាប់ និងបញ្ជូនបាល់បាន ២១៦គ្រាប់) និងក្នុងក្រុមជម្រើសជាតិអាល្លឺម៉ង់ចំនួន ៩២ប្រកួត (ទាត់បញ្ជូលទីបាន ២៣គ្រាប់ និងបញ្ជូនបាល់បាន ៤០គ្រាប់) មិត្តរួមក្រុម ១១រូបនេះ ត្រូវបាន Özil ជ្រើសរើសជាជម្រើស ១១រូប ដែលរូបគេពេញចិត្តបំផុត រួមមាន៖

អតីតអ្នកចាំទី Iker Casillas (លេងជាមួយនៅក្លិប Real Madrid បច្ចុប្បន្នបានចូលនិវត្តន៍), អតីតខ្សែការពារស្លាស្តាំ Philipp Lahm (លេងជាមួយនៅជម្រើសជាតិអាល្លឺម៉ង់ បច្ចុប្បន្នបានចូលនិវត្តន៍), ខ្សែការពារកណ្តាល Sergio Ramos (លេងជាមួយនៅក្លិប Real Madrid បច្ចុប្បន្នលេងនៅ Real Madrid ដដែល), ខ្សែការពារកណ្តាល Jérôme Boateng (លេងជាមួយនៅជម្រើសជាតិអាល្លឺម៉ង់ បច្ចុប្បន្នលេងនៅ Bayern Munich ដដែល), ខ្សែការពារស្លាឆ្វេង Marcelo (លេងជាមួយនៅក្លិប Real Madrid បច្ចុប្បន្នលេងនៅ Real Madrid ដដែល), អតីតខ្សែបម្រើការពារ Xabi Alonso (លេងជាមួយនៅក្លិប Real Madrid បច្ចុប្បន្នបានចូលនិវត្តន៍), ខ្សែបម្រើការពារ Santi Cazorla (លេងជាមួយនៅក្លិប Arsenal បច្ចុប្បន្នលេងនៅ Al Sadd Sports Club លីគកំពូលកាតា), ខ្សែបម្រើប្រយុទ្ធស្លាបស្តាំ Ángel Di María (លេងជាមួយនៅក្លិប Real Madrid បច្ចុប្បន្នលេងនៅ PSG),  ខ្សែបម្រើប្រយុទ្ធកណ្តាល Kaka (លេងជាមួយនៅក្លិប Real Madrid បច្ចុប្បន្ននបានចូលនិវត្តន៍), ខ្សែបម្រើប្រយុទ្ធស្លាបស្តាំ Cristiano Ronaldo (លេងជាមួយនៅក្លិប Real Madrid បច្ចុប្បន្នលេងនៅ Juventus) និងខ្សែប្រយុទ្ធ Karim Benzema (លេងជាមួយនៅក្លិប Real Madrid បច្ចុប្បន្នលេងនៅ Real Madrid ដដែល)៕

កីឡាករសំណព្វចិត្តរបស់ Mesut Özil
កីឡាករសំណព្វចិត្តរបស់ Mesut Özil

ប្រភពGoal.com

Try Soklin
Soklin (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T