អាងតែមានលុយចាយមិនអស់ Beyoncé ជួលកប៉ាលទំនើបតម្លៃ២លានដុល្លារ សម្រាប់ដំណើរកម្សាន្តគ្រួសារ

//s9.kh1.co/58/585f0c56cbdf34a41a982cf687068bb49389a51e.jpg
តារា & កម្សាន្ដ

 ១១-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

គ្រួសារ របស់តារាចម្រៀងស្រីBeyonce បានជួល ជិះទូកលេងក្នុងទឹកសមុទ្រMediterranean ដែលមានតម្លៃ ២ លានដុល្លារក្នុងមួយសប្តាហ៍។

បរទេស៖ កាលពីថ្ងៃទី ៨ ខែកញ្ញា គូស្វាមីភរិយា Beyoncé តារារ៉េប Jay-Z បាននាំកូនភ្លោះ Rumi និង Sir ទៅវិស្សមកាលនៅសមុទ្រ Cavtat ប្រទេស Croatia ខណៈដែលកូនស្រីច្បង Blue Ivy មិនបានបង្ហាញខ្លួនលើវិស្សមកាលនេះទេ នៅលើទូកយក្សជាមួយមិត្តភក្តិ ដើម្បីអបអរខួបកំណើតគម្រប់ ៣៩ឆ្នាំរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមកាសែត The Sun បានបញ្ជាក់ថា នាវាកម្សាន្តដ៏អស្ចារ្យឈ្មោះ Lana មានបណ្តោយរហូតដល់ ១០៦ ម៉ែត្រនិងកម្ពស់ជិត ១៤ ម៉ែត្រ។ នាវាធំបំផុតមួយនេះ ផលិតដោយជនជាតិអ៊ីតាលី ដែលមានរចនាបទទំនើប មានពិដានខ្ពស់រួមបញ្ចូលអំពីរូបចម្លាក់បុរាណផងដែរ។

យ៉ាងណាមិញ នេះត្រូវបានគេចាត់ទុកថាជា នាវាផលិតដ៏ប្រណីតបំផុតមួយ នៅលើពិភពលោកដែលមានបន្ទប់គេង ៨ ដែលបន្ទប់នីមួយៗមានបន្ទប់ទឹកផ្ទាល់ខ្លួន និងត្រូវបានតុបតែងតាមរចនាបទផ្សេងៗពីគ្នា រីឯតម្លៃជួលវាក៏មិនថោកទេនៅពេលវាឡើងដល់ ២ លានដុល្លារ សម្រាប់មួយសប្តាហ៍។

មិនត្រឹមតែប៉ុណ្ណោះ លក្ខណៈពិសេសជាច្រើនលើទូកប្រណីតនេះ មានដូចជាស្ប៉ាអាងទឹកក្តៅ ទីកកន្លែងហាត់ប្រាណជាមួយគ្រូបង្វឹកឯកជនសុទ្ធសឹងតែស្ថិតនៅក្នុងនោះ អ្វីលើសពីនេះទៅទៀត ក៏មានបន្ទប់រោងកុន ត្រូវបានបំពាក់ដោយប្រព័ន្ធសំឡេងទំនើបនិងអេក្រង់ទំនើបផងដែរ។

គួរបញ្ជាក់ផងដែរថា គូស្វាមីភរិយាដ៏ល្បីល្បាញមួយគូនេះ មានទ្រព្យសម្បត្តិច្រើន នៅក្នុងពិភពតន្រ្តីអន្តរជាតិ ដែលនៅឆ្នាំ ២០១៩ តារារ៉េប Jay-Z ត្រូវបាន Forbes ទទួលស្គាល់ថាជាអ្នករ៉េបខ្មៅដំបូងគេ ដែលមានទ្រព្យដល់ទៅ ១ ពាន់លានដុល្លារ ទន្ទឹមនឹងនេះ Beyoncé មានទ្រព្យជាងប្រហែល ៥០០ លានដុល្លារ៕

សូមទស្សនារូបភាពខាងក្រោម៖

Jay-Z និង Beyoncé
Jay-Z និង Beyoncé
Jay-Z និង Beyoncé
Jay-Z និង Beyoncé
Beyoncé
Beyoncé
Jay-Z និង Beyoncé ជាមួយកូន
Jay-Z និង Beyoncé ជាមួយកូន
Beyoncé និងក្រុមគ្រួសារ 
Beyoncé និងក្រុមគ្រួសារ 
ទិដ្ឋភាពកប៉ាលប្រណីត
ទិដ្ឋភាពកប៉ាលប្រណីត
ទិដ្ឋភាពកប៉ាលប្រណីត
ទិដ្ឋភាពកប៉ាលប្រណីត
ទិដ្ឋភាពកប៉ាលប្រណីត
ទិដ្ឋភាពកប៉ាលប្រណីត
ទិដ្ឋភាពកប៉ាលប្រណីត
ទិដ្ឋភាពកប៉ាលប្រណីត
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T