កីឡាករឆ្លងកូវីដច្រើនពេក! បើកឆាកប្រកួតដំបូង PSG បរាជ័យក្រោមថ្វីជើងក្រុមទើបដំឡើងមកថ្មី Lens ១-០ (មានវីដេអូ)

//s9.kh1.co/5a/5abb62793d07fc63b4292e3ec8d30c2878e8e395.jpg
កីទ្បា

 ១១-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Lens ផ្ដួលជើងឯកឆ្នាំចាស់ PSG ១-០

បារាំង៖ បើកឆាកប្រកួតដំបូង នៅក្របខណ្ឌ​ Ligue 1 ក្លិបការពារជើងឯក Paris Saint-Germain បានបរាជ័យក្រោមថ្វីជើងក្រុមទើប Promote ឡើងមកថ្មី Lens ក្នុងលទ្ធផល១ទល់នឹង០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សក​ម្មភាពនៃការប្រកួត
សក​ម្មភាពនៃការប្រកួត

នៅក្នុងការប្រកួត ដែលបើកឲ្យអ្នកគាំទ្រចូលទស្សនាចំនួន ៥ពាន់នាក់ នៅកីឡដ្ឋាន Stade Bollaert-Delelis កាលពីម្សិលមិញនេះ ក្រុមភ្ញៀវ​ PSG ធ្វើមិនសូវបានល្អប៉ុន្មានោះទេ ដោយគ្រប់គ្រងបាល់បានត្រឹម២៧ភាគរយប៉ុណ្ណោះ​ បង្កើតឱកាសស៊ុតបាន៥ជើង ចំគោលដៅ៤ដង ចំណែកឯក្រុមម្ចាស់ផ្ទះ គ្រប់គ្រងបាល់បានរហូតដល់៧៣ភាគរយ ស៊ុតបាន៦ជើង សម្រេចទីបាន១គ្រាប់។

សក​ម្មភាពនៃការប្រកួត
សក​ម្មភាពនៃការប្រកួត

១គ្រាប់យក៣ពិន្ទុ របស់ក្រុម Lens រកបានដោយសារកំហុសបច្ចេកទេស របស់អ្នកចាំទីដៃទី៣ក្រុម PSG កីឡាករ Marcin Bulka បញ្ជូនបាល់មិនបានល្អ បណ្ដាលឲ្យខ្សែប្រយុទ្ធ Ignatius Ganago ឆាបបានស៊ុតសម្រេចទីនៅនាទីទី ៥៧។

១គ្រាប់ Ignatius Ganago 
១គ្រាប់ Ignatius Ganago 
ក្រុម Lens អបអរចំពោះមុខអ្នកគាំទ្រ
ក្រុម Lens អបអរចំពោះមុខអ្នកគាំទ្រ

គួរឲ្យដឹងដែរថា កាលពីម្សិលមិញ ក្រុម PSG មិនបានដាក់កីឡាករឆ្នើមៗរបស់ខ្លួនឲ្យចូលលេងនោះទេ ពោលកីឡាករសំខាន់ៗចំនួន៧រូប រួមមាន អ្នកចាំទីដៃទី១ Keylor Navas ខ្សែការពារ Marquinhos ខ្សែបម្រើ Leandro Paredes ខ្សែប្រយុទ្ធ Angel Di Maria, Neymar និង Kylian Mbappe កំពុងសម្រាកព្យាបាលជំងឺកូវីដ១៩៕

Neymar និង Mbappe
Neymar និង Mbappe

សូមទស្សនាវីដេអូសង្ខេបនៃការប្រកួតខាងក្រោមនេះ៖

វីដេអូ Highlights
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T