នោះៗ! Juventus បង្វែររ៉ាដាពី Suarez មករកតារាឆ្នើមរបស់ Chelsea ម្នាក់នេះវិញហើយ

//s9.kh1.co/cd/cd2e527f5c685fc95ac6d4928ade4528bf807347.jpg
កីទ្បា

 ១១-កញ្ញា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

Juventus បង្វែររ៉ាដាពី Suarez មករក Giroud វិញហើយ

បរទេស៖ ថ្មីៗនេះក្លិបសេះបង្កង់ Juventus បានផ្តាច់កុងត្រាជាស្ថាពរហើយ ជាមួយកីឡាករជម្រើសជាតិ​អាហ្សង់ទីន Gonzalo Higuain ដែលកំពុងត្រៀមខ្លួនផ្លាស់ទៅលេងនៅសហរដ្ឋអាមេរិក។ ក្នុងនោះលោកគ្រូបង្វឹក Andre Pirlo កំពុងតែស្វែងរកកីឡាករចំណូលថ្មីម្នាក់មកជំនួសកន្លែងតារាវ័យ៣២ឆ្នាំរូបនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Gonzalo Higuain
កីឡាករ Gonzalo Higuain

ក្លិប Juventus បានដាក់សំណើទៅកីឡាករជើងចាស់ពីររូបគឺកីឡាករ Luis Suarez របស់ក្លិប Barcelona និងកីឡាករ Eden Dzeko របស់ក្លិប Roma ប៉ុន្តែហាក់ដូចជាមិនត្រូវរូវលក្ខខ័ណ្ឌគ្នាសោះ។ ហេតុដូចនេះហើយទើបធ្វើឲ្យលោក Pirlo បង្វែរគោលដៅទៅរកកីឡាករ  Olivier Giroud របស់ក្លិប Chelsea វិញ។ 

  កីឡាករ Luis Suarez

និងកីឡាករ Eden Dzeko
  កីឡាករ Luis Suarez និងកីឡាករ Eden Dzeko
  កីឡាករ  Olivier Giroud
  កីឡាករ  Olivier Giroud

បើទោះបីជាមិនទាន់ដាក់សំណើផ្លូវការណាមួយទៅ Chelsea ក៏ពិតមែន ប៉ុន្តែ Giroud កំពុងតែស្ថិតក្នុងបញ្ជីគោលដៅធំរបស់លោក Andre Pirlo ។ យ៉ាងណាមិញ Olivier Giroud ទើបតែចុះកិច្ចសន្យាថ្មីជាមួយ Chelsea នៅដើមឆ្នាំ២០២០នេះ ក្រោយបដិសេដក្នុងការផ្លាស់ទៅលេងឲ្យ Inter Milan និង Lazio ៕​

  កីឡាករ  Olivier Giroud
  កីឡាករ  Olivier Giroud

ប្រភពdailymail

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ១៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T