ផ្ទះផ្សិតនៅជប៉ុន ដែលមានតែសសរមួយដើម សង់ឡើងនៅតំបន់រញ្ជួយដី

//s9.kh1.co/41/4123db7bac68dde675eeffe7e87eb47d18826cb9.jpg
សង្គម

 ១១-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

រូបភាពនៃផ្ទះមួយខ្នង ដែលគេហៅថា «ផ្ទះផ្សិត» ព្រោះវាមានសសរមួយដើម និងកាំជណ្ដើរបេតុងមួយសម្រាប់ឡើង កំពុងល្បីល្បាញយ៉ាងខ្លាំងនៅលើបណ្ដាញសង្គមជប៉ុន និងសឹងតែមិនគួរឲ្យជឿផងដែរ

ជប៉ុន៖ រូបភាពនៃផ្ទះមួយខ្នង ដែលគេហៅថា «ផ្ទះផ្សិត» ព្រោះវាមានសសរមួយដើម និងកាំជណ្ដើរបេតុងមួយសម្រាប់ឡើង កំពុងល្បីល្បាញយ៉ាងខ្លាំងនៅលើបណ្ដាញសង្គមជប៉ុន និងសឹងតែមិនគួរឲ្យជឿផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រូបភាពដ៏ពេញនិយមនេះ ត្រូវបានបង្ហោះដោយគណនីបណ្ដាញសង្គម Twitter ឈ្មោះ Yuko Mohri និងមានអ្នកចុចចែករំលែកតៗរហូតដល់ទៅជាង២មុឺនដងឯណោះ។

យ៉ាងណាមិញ ផ្ទះផ្សិតនេះ មានទីតាំងស្ថិតនៅផ្លូវលេខ២៩៤ ក្នុងសង្កាត់ Azumigawa ទីក្រុង Takashima នៃអាណាខេត្ត Shiga ហើយនេះជាតំបន់មួយ ដែលឧស្សាហ៍មានគ្រោះរញ្ជួយដីកើតឡើងជាញឹកញាប់ផងដែរ។

ចំពោះមូលហេតុ ដែលម្ចាស់សម្រេចចិត្តសាងសង់ផ្ទះមានរាងបែបនេះឡើង នៅតែជាអាថ៌កំបាំងនៅឡើយ តែអ្នកខ្លះបានអះអាងថា ការរចនាម៉ូតដ៏ចម្លែកនេះ បានជួយជួយកាត់បន្ថយក្នុងការបង់ពន្ធ ខណៈអ្នកផ្សេងទៀតយល់ថា  វាជាដំណោះស្រាយតែមួយគត់ ដើម្បីទទួលបានទីធ្លាចតយានយន្ដពីផ្ទៃដីដ៏តូចនោះ៕

សូមទស្សនារូបភាពខាងក្រោម៖

ផ្ទះផ្សិត
ផ្ទះផ្សិត
ផ្ទះផ្សិត
ផ្ទះផ្សិត
ផ្ទះផ្សិត
ផ្ទះផ្សិត
ផ្ទះផ្សិត
ផ្ទះផ្សិត
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T