Diliraba ជាAngel ក៏ត្រូវបានប្រមាញ់ ឃើញមានស្នាមជ្រីវជ្រួញដែរ

//s9.kh1.co/a1/a10310d8dffa4e02d4c420542d09bb7ef2a4ffbc.jpg
តារា & កម្សាន្ដ

 ១១-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ចូលរួមនៅក្នុងកម្មវិធីលើកនេះ តារាស្រី Diliraba បានបង្ហាញខ្លួនយ៉ាងទាក់ទាញ គួរចាប់អារម្មណ៍ពីមហាជនជាច្រើន ប៉ុន្តែភ្លាមៗនោះ នាងធ្វើឲ្យហ្វេនមិនតិចនាក់ទេ មានភាពភ្ញាក់ផ្អើល បន្ទាប់ពីត្រូវគេបង្ហាញពីរូបភាពមានស្នាមជ្រីវជ្រួញ ចាស់ជាងអាយុបែបនេះ

ចិន៖ ថ្មីៗនេះ តារាស្រីជនជាតិចិនដ៏មានប្រជាប្រិយភាព Diliraba បានបង្ហាញខ្លួន នៅកម្មវិធីមួយនៅទីក្រុងសៀងហៃ ដែលភ្លាមៗនោះ តារាស្រីរូបនេះ ក៏បានក្លាយជាចំណាប់អារម្មណ៍របស់ហ្វេនៗ និងមហាជនជាច្រើន ជាមួយនឹងការតុបតែងខ្លួន យ៉ាងលេចធ្លោជាទីបំផុត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះដែរ នាងបានមកជាមួយនឹងឈុតសម្លៀកបំពាក់បែបរ៉ូបពណ៌ក្រហម បង្ហាញពីរាងចង្កេះដ៏តូចច្រឡឹងដ៏ទាក់ទាញ  ថែមទាំងមានពណ៌សម្បុរសាច់ស្បែកភ្លឺថ្លា ដែលមើលទៅពិតជាស្រស់ស្អាតទាំងព្រម សាកសមជាតារាស្រីលំដាប់ជួរមុខម្នាក់ និងមានការគាំទ្រពីទស្សនិកជនជាច្រើន ។ 

តែទោះយ៉ាងណា ទន្ទឹមនឹងការតុបតែងខ្លួនដ៏ទាក់ទាញ ព្រមជាមួយនឹងរូបសម្រស់ដ៏ស្រស់សោភាគួរជាទីគយគន់ពីហ្វេនៗគ្រប់គ្នានោះ នាងស្រាប់តែត្រូវបានអ្នកយកព័ត៌មាន បានបង្ហាញពី សម្រស់អន់ថយ  នៅត្រង់ កនិងចង្កា របស់នាង ដែលបានបង្ហាញឲ្យឃើញពីភាពជ្រីវជ្រួញ ដែលជាសញ្ញានៃភាពចាស់ ក្នុងវ័យ ២៨ ឆ្នាំ  ធ្វើឲ្យហ្វេនៗមានភាពភ្ញាក់ផ្អើល ខណៈពេលដែលរូបភាពមួយចំនួនទៀតដែលបានកែកុនរួចហើយ ដែលធ្វើឲ្យមើលឃើញពីភាពខុសគ្នាយ៉ាងខ្លាំង ផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

Diliraba 
Diliraba 
Diliraba 
Diliraba 
Diliraba 
Diliraba 
Diliraba 
Diliraba 
Diliraba 
Diliraba 
Diliraba 
Diliraba 
Diliraba 
Diliraba 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T