ប្រទេសចិនជាប្រទេសដែលធំ និង មានប្រជាជនច្រើន ហេតុនេះហើយ ការធ្វើដំណើរ តែងតែជួបនូវបញ្ហានានា ដោយចៀសមិនផុត ដែលជាក់ស្តែង តែងកើតមាន រឿងរ៉ាវជាច្រើនមកហើយ ដូចជានាពេលកន្លងមក មានហេតុការណ៍ ជម្លោះរវាងអ្នកដំណើរ ជាមួយនឹង បុគ្គលិកអាកាសយានដ្ឋាន ជាដើម។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះផងដែរ បើយោងតាមប្រភពព័ត៌មានសៀងហៃ បានឲ្យដឹងថា មានហេតុការណ៍ ប្រើអំពើហឹង្សាដាក់គ្នាមួយ បានកើតឡើង រវាងអ្នកដំណើរ ជាមួយនឹង បុគ្គលិកនៅឯស្ថានីយ៍រថភ្លើងមួយកន្លែង ក្នុងប្រទេសចិន។ តាមរយៈវីឌីអូឃ្លីប ដែលថតបាន ដោយអ្នកដំណើរនៅទីនោះ បង្ហាញអោយឃើញថា មានការឈ្លោះទាស់ទែងគ្នា រហូតដល់ប្រើកំលាំងបាយ រៀងៗខ្លួន ក្នុងការវាយតប់គ្នា ដែលបង្កអោយមានការភ្ញាក់ផ្អើលជាខ្លាំង។ ប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍នេះ មានទីតាំងស្ថិតនៅ ស្ថានីយ៍រថភ្លើង ទីក្រុង Guangzhou ក្នុងខេត្ត Guangdong ប្រទេសចិន។
សូមទស្សនាវីឌីអូខាងក្រោម៖
តើប្រិយមិត្តយល់យ៉ាងណា?
ដោយ សី
ខ្មែរឡូត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]