ប្រវត្តិ​នៃ​ការ​ពូនភ្នំខ្សាច់ ​និង​ការ​កាន់​បិណ្ឌ១៤ថ្ងៃ

//s9.kh1.co/a1/a10b1a8ff0bfedb6da4c836ef05fee7fb6c28d6d.jpg
សង្គម

 ១១-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្នុង​ទំនាម​ទម្លាប់​របស់​ខ្មែរ​ នៅក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ខ្មែរ​យើង​ តែង​តែ​មាន​នៅ​ការកាន់បិណ្ឌចំនួន១៤ថ្ងៃ​ដើម្បី​ឲ្យ​ពុទ្ធ​បរិស័ទ្ធ​ចំណុះ​ជើង​វត្តទាំង​អស់​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ ព្រមទាំង​ជួយ​ជា​ការ​កសាង​ព្រះវិហារជាដើម​។​

ភ្នំពេញ៖ ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ជា​ពិធី​បុណ្យ​មួយ​ ក្នុងចំណោម ​ពិធីបុណ្យ​ធំៗដទៃទៀត ​នៃ​រាជ​ពិធី​ទ្វារទសមាស ​ដែលជា​ពិធី​​បុណ្យ​ប្រពៃណី​ បែបពុទ្ធិនិយមរបស់​ខ្មែរ​ ដែល​មាន​តែ ​នៅក្នុ​ងប្រទេស​កម្ពុជា ​តែ​មួយ​ប៉ុណ្ណោះ ហើយ​ពិធី​នេះទៀត​សោត ​ក៏​ត្រូវ​បាន​​បង្កើត​ឡើង ដោយ​ព្រះបាទអង្គឌួងផ្ទាល់​ផងដែរ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គោល​បំណង ​ដែល​ព្រះ​បាទ​អង្គឌួង ទ្រង់​បង្កើត​ពីធីបុណ្យ​ភ្ជុំ​បិណ្ឌ​នេះឡើង ​ក៏ព្រោះហេតុ៣យ៉ាង​គឺ ទី១៖ ដើម្បី​​ឧទ្ទិសកុសល​ដល់ អ្នក​ស្នេហា​ជាតិ និងព្រះពុទ្ធសាសនា​ ព្រោះ​ដើម្បី​ឆ្លៀត​យក​ឳកាស​នេះ ​​បាន​ធ្វើ​បុណ្យ​ ជា​លក្ខណៈជាតិ​រួម​គ្នា។ ទី២៖ ផល​ដែល​កើតចេញ អំ​ពីបុណ្យ​គឺសេចក្តីសុខ ដែលកើត​ចេញ ​ពីអានិសង្ឃរបស់ ​បុណ្យដែល​ខំ​ធ្វើ​។ ទី៣៖ បង្កើត​ភាព​សាមគ្គីគ្នា​និង​គ្នា​ ឲ្យ​កាន់តែ​​ស្អិតរមួត ព្រោះ​យូរ​ៗបាន​ជួបជុំ​គ្នា ​ម្តងផងដែរ​។

ពីធីពូនភ្នំខ្សាច់​
ពីធីពូនភ្នំខ្សាច់​

ដោយឡែក ​​នៅក្នុង​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌនេះ ខ្មែរ​យើងក៏មាន​ ទម្លាប់មួយ​ទៀត​ផងដែរនោះ គឺ​ទំនាម​ទម្លាប់​នៃ ​​ការ​ពូន​ភ្នំខ្សាច់​​​។ ហើយ​ប្រវត្តិ​នៃ ការ​ពូនភ្នំខ្សាច់​នេះ បើ​តាមការ​មាន ​ពុទ្ធិកា​របស់​ព្រះអង្គម្ចាស់គ្រូ សុវណ្ណ ញាណ ឈាក ដែល​គង់​នៅ ​វត្ត​ស្ទឹងមានជ័យ ព្រះ​អង្គ​​បានបក​ស្រាយបែបនេះ​ថា ​ការពូន​ភ្នំខ្សាច់នេះ ​តំណាង​ឲ្យព្រះ​ចេតិយ ជាកន្លែង​តំកល់ នៅព្រះ​សិរី​រុក្ខធាតុ របស់​ព្រះ​សមា្មសម្ពុទ្ធ ហើយក៏ជា​វត្ថុតំណាង​ ឲ្យពុទ្ធសាសនា មួយ​ផ្នែក​។

​ព្រះអង្គម្ចាស់គ្រូ សុវណ្ណ ញាណ ឈាក 
​ព្រះអង្គម្ចាស់គ្រូ សុវណ្ណ ញាណ ឈាក 

ដែល​ក្នុង ​ព្រះពុទ្ធសាសនាមាន​៥ផ្នែក​គឺ វត្ថ៥យ៉ាងដែល​តំណាង ព្រះ​ពុទ្ធ​សាសនា ដែល​អាច​តម្កល់ទុក ក្នុងសាសនា​របស់ ​ព្រះតថាគត់​ គឺផ្នែក​នឹង​ឯង ជា​ផ្នែក​ស្តូប​នៃចេតិយ ដែល​បាន​តំកល់ទុក តាំង​ពី​ព្រះអង្គ​នៅមាន​ព្រះជន្ម រហូត​ដល់​ព្រះអង្គ ចូល​បរិនិពា្វនទៅ ហើយ​គេកសាង ព្រះ​សិរី​​ចេតិយនេះឡើងគឺ ​ដើម្បី​តំកល់ទុក្ខ ​នៅអត្តធាតុ​របស់ ​​ព្រះ​សមា្មសម្ពុទ្ធ រហូតដល់​តំណាល​តៗមក ​យើងតំណាង​ថា​ឲ្យធ្វើ​ភ្នំខ្សាច់​ ដើម្បី​ទុក​ជា​ភស្តុតាង ក៏ដូចជាតំណាង ឲ្យព្រះពុទ្ធ​សាសនា។

ពីធីពូនភ្នំខ្សាច់​
ពីធីពូនភ្នំខ្សាច់​

ម្យ៉ាង​ទៀត ​ពិធី​ពូនភ្នំ​ខ្សាច់​នេះ ​មិនមែន​ធ្វើ​បានតែ នៅក្នុង​ពិធី​កាន់បិណ្ឌ និងភ្ជុំបិណ្ឌតែប៉ុណ្ណោះ​ទេ តែ​សម្រាប់​ពិធី​បុណ្យ​ ដូចជា​ពិធីបុណ្យបច្ច័យ​បួន បុណ្យ​កត្តញ្ញូ និងពិធីបុណ្យ​ដទៃ​ទៀត ក៏អាច​ធ្វើ​បាន​ដូចគ្នា ដោយ​អ្នក​រៀប​ចំអាច​ប្រើ ​ភាសាបាលី​ថា​បំបួសភ្នំខ្សាច់ ឲ្យ​ទៅជា​ភ្នំខ្សាច់ ​ដែល​ជួយ​រំដោះកម្ម​ពារ​ រួម​ទាំងទុក្ខសោកទាំងឡាយ ​ដល់សត្វលោក​ទាំងឡាយ​។

ចំណែក​ប្រវត្តិ ដែល​ទាក់​ទង​និង ពិធី​កាន់​បិណ្ឌ របស់​ខ្មែរ​១៤ថ្ងៃនេះគឺ ​តាំងពីជំនាន់ព្រះ​សមា្មសម្ពុទ្ធ ​ព្រះសង្ឃត្រូវចូល ​ព្រះវស្សារយៈពេល​៣ខែ មិន​អាច​ចេញ​ ទៅខាងក្រៅបាន​នោះឡើយ ហើយ​មូល​ហេតុ​នៃ​ ការ​កាន់បិណ្ឌ​នេះ គោលដៅធំ​បំផុត​មួយនោះ គឺកុំ​ឲ្យ​ព្រះ​សង្ឃទាំងអស់ ​ចេញ​ទៅខាងក្រៅ រសេចរសាច មានន័យ​ថា​ខែនេះ ​ជា​ខែ​មានភ្លៀង ផ្គរ លោក​ពិបាក​ចេញ​ផ្លូវ​ជិតឆ្ងាយ ដូច្នេះ​ហើយ​ទើប​បាន​ជា​ ព្រះពុទ្ធ​លោក​កំណត់​ថា ចូល​កាន់​ព្រះវស្សា ក្នុង​រដូវ​ភ្លៀងនេះ ឲ្យបាន​ចំនួន៣ខែ។

ប្រជា​ពលរដ្ឋខ្មែរទៅ​វត្ត
ប្រជា​ពលរដ្ឋខ្មែរទៅ​វត្ត

ក៏ប៉ុន្តែ​រហូតមកទល់​នឹង​ ពេល​បច្ចុប្បន្នដោយ​សារ​តែ ​មាន​ការវិវត្តន៍​សង្គមផង​ ការ​វិវត្តន៍អាកាសធាតុផង ដូច្នេះ​ហើយ ​ទើបបាន​ជា​ប្រទេសកម្ពុជាយើង ក៏ដូច​ជា​ពុទ្ធ​បរិស័ទ្ធ ដែល​កាន់​ព្រះពុទ្ធសាសនា លោកកំណត់​មួយ​ថា ​​កាត់​បន្ថយ​ថ្ងៃ​ចូល​ព្រះវស្សា មកត្រឹ​ម១៤ថ្ងៃ និង១៥​ថ្ងៃសម្រាប់​ថ្ងៃ​ឆ្លង គឺប្រមូលព្រះសង្ឃ លោកគង់​នៅក្នុងវត្ត ដើម្បី​ទទួល​ពុទ្ធបរិស័ទ្ធ មកប្រគេនចង្ហាន់​។

​​ការកាន់បិណ្ឌ ដែល​បាន​អានិសង្ឃគឺ យើងសំដៅយក​បុណ្យ ​ឧទ្ទិទេសដល់ដួង​វិញ្ញាណក្ខ័ន្ធបុព្វការីជន សម្រាប់​អ្នក​ដែល​មរណភាពទៅ។ ក៏ប៉ុន្តែ​បើ​បក​ស្រាយ​តាម​ ខាង​អាណាចក្រវិញគឺថា នៅ​តាម​ទីវត្ត​អារាម​នីមួយ​ៗ ត្រូវ​មាននៅ​ការ​កសាង ដូច្នេះការកាន់បិណ្ឌនេះគឺជា ការ​ប្រមូលពុទ្ធបរិស័ទ្ធ​ចំណុះជើង​វត្ត ​ទាំងអស់​ដើម្បី​មក​ចូលរួម ​កសាងវត្ត​នានា ដើម្បីបាន​បច្ច័យ​ មកកសាង​ព្រះវិហារ និង​សាលាឆាន់​ផ្សេងៗ ដូច្នេះផងដែរ​៕  ​

វីដេអូ
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T