ចុងឆ្នាំ២០២០ តារាទាំងនេះជួបព្យុះភ្លៀង រឿងរ៉ាវផ្ទួនៗ នឹកស្មានមិនដល់!

//s9.kh1.co/d0/d0bc83d37d2857b8b03d9c1ef14eb9ed08f4bee8.jpg
តារា & កម្សាន្ដ

 ១១-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ចាប់តាំងពីឈានចូលដល់ឆ្នាំ ២០២០ មកទល់នឹងចុងឆ្នាំនេះ មានតារាប្រុសស្រីជាច្រើនដួងជួបនៅរឿងអាក្រក់ៗ ផ្ទួនៗគ្នាតែម្ដង។

ភ្នំពេញ៖ ជាការពិតណាស់ ប្រិយមិត្តអ្នកអានច្បាស់ជាបានដឹងខ្លះៗពីរឿងរ៉ាវរបស់សិល្បករ សិល្បការិនីជាច្រើនរូប បានជួបនៅរឿងអាក្រក់ៗនាឆ្នាំ ២០២០នេះ ដែលរឿងរា៉វទាំងនោះបានធ្វើឲ្យតារាប្រុសស្រីទាំងនេះ នឹកស្មានសឹងមិនដល់ថាអាចកើតឡើងចំពោះខ្លួនបានយ៉ាងដូច្នេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីជួបរឿងរ៉ាវផ្ទួនៗ យើងក៏ឃើញថាតារាប្រុសស្រីទាំងនេះ ខំព្យាយាមដោះស្រាយនូវរាល់បញ្ហា បើទោះបីមានអ្នកលេងបណ្ដាញសង្គមមួយចំនួនតូចរិះគន់បន្ថែម ដោយមិនមានហេតុផលណាមួយអាចជួយលើកកម្លាំងចិត្តដល់ពួកគេផងនោះ។ តែទោះបីជាយ៉ាងណា ក៏នៅមានអ្នកគាំទ្រជាច្រើនចូលទៅ Comment លើកទឹកចិត្តពួកគេឲ្យជម្នះនៅរាល់ឧបសគ្គទាំងនោះផងដែរ។

តួយ៉ាង ខាងក្រោមនេះជាសិល្បករសិល្បការិនី ដែលបានជួបរឿងអាក្រក់ៗផ្ទួនៗក្នុងរយៈពេលចុងឆ្នាំ ២០២០នេះ ដោយតារាទាំងនោះមានដូចជា៖ 

ទី១៖ កញ្ញា មាន សូនីតា

កាលពីចុងខែ កក្កដា កញ្ញា មាន សូនីតា ត្រូវបានផេកថ្មីមួយយករូបភាពស្លៀកពាក់ស៊ិចស៊ីរបស់នាងទៅបង្ហោះ និងប្រើប្រាស់ភាសាមិនសមរម្យ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់នាងផងដែរ។ ក្រោយឃើញដូចនោះហើយ តារាស្រីរូបនេះ ក៏បានរកមុខឃើញម្ចាស់ផេកនោះ ឲ្យចេញជាវីដេអូ សូមទោសជាសាធារណៈ បន្ទាប់ពីរឿងនោះបានបញ្ចប់មិនបានប៉ុន្មានផង ស្រាប់តែថ្មីៗនេះ មានរឿងរ៉ាវអាក្រក់មួយទៀត ដោយមានអ្នកលេងបណ្ដាញសង្គមជាច្រើន បានធ្វើការចោទប្រកាន់ទៅលើនាងសារជាថ្មី ក្រោយប្រធានបទ លួចទាក់ទងស្វាមីគេ។ ក្នុងនោះដែរ យើងក៏ឃើញថាតារាស្រីរូបនេះ ចេញជាសារបដិសេធរាល់ពាក្យសម្ដីចោទប្រកាន់របស់អ្នកលេងបណ្ដាញសង្គមទាំងនោះផងដែរ។

  កញ្ញា មាន សូនីតា
  កញ្ញា មាន សូនីតា
  កញ្ញា មាន សូនីតា
  កញ្ញា មាន សូនីតា

ទី២៖ លោក ខេម 

រឿងរ៉ាវរបស់តារាចម្រៀង លោក ខេម ត្រូវបានខាងផលិតកម្មថោន ចេញលិខិតកោះហៅ តារាចម្រៀងល្បីឈ្មោះរូបនេះឲ្យចូលខ្លួនមកដោះស្រាយ និងបកស្រាយរឿងកិច្ចសន្យា ជាមួយនឹងផលិតកម្ម ក្រោយតារារូបនេះបានចេញទៅច្រៀងឲ្យផលិតកម្មផ្សេងទៀត ខណៈដែលខ្លួនកំពុងតែនៅជាប់កុងត្រាជាមួយនឹងផលិតកម្មចាស់នៅឡើយនោះ។  តែទោះបីជាយ៉ាងណា ក៏រឿងទាំងនោះត្រូវបានបញ្ចេប់ទៅវិញដោយសតិវិធី មានការព្រមព្រាងគ្នាទាំងសងខាងបានយ៉ាងរលូន ដោយមិនកាតអត់ឱនឲ្យគ្នាទៅវិញទៅមក។

  លោក ខេម 
  លោក ខេម 
  លោក ខេម 
  លោក ខេម 

ទី៣៖ លោក ងួន ចាន់ដេវីត និងកញ្ញា ទេព បូព្រឹក្ស 

គូស្នេហ៍ជាតារាចម្រៀងពូកែរ៉េប ជី ដេវីត និង​កញ្ញា ទេព បូព្រឹក្ស ពេលនេះអ្នកទាំងពីរបានទាក់ទងគ្នាអស់រយៈពេល ៤ឆ្នាំហើយ។  ដោយបច្ចុប្បន្ន តារាប្រុសស្រីពីររូបនេះ កំពុងមានភាបជោគជ័យខ្លាំងទាំងការងារសិល្បៈ និងមុខជំនួញ ក្រោយចាប់ដៃខំប្រឹងតស៊ូអស់ជាច្រើនឆ្នាំ តែនៅពីក្រោយភាពជោគជ័យ ពួកគេក៏ជួបនឹងឧបសគ្គរាប់មិនអស់ បើទោះបីគូស្នេហ៍មួយគូនេះ ខំសាងឈ្មោះ ប្រើទេពកោសល្យ និងសមត្ថភាពល្អយ៉ាងណា ក៏នៅមានអ្នកចាំរិះគន់ពួកគេស្ទើរតែគ្រប់ពេលផងដែរ។ ក្នុងនោះ រឿងរ៉ាវដែលគូស្នេហ៍មួយនេះជួបច្រើនបំផុតគឺការរិះគន់មិនចេះចប់ពីអ្នកលេងបណ្ដាញសង្គមមួយចំនួន ដែលមិនពេញចិត្តនៅការស្លៀកពាក់ បទចម្រៀង និងបង្ហាញសម្ភារៈនិយមលើបណ្ដាញសង្គមជាដើម។

  លោក ងួន ចាន់ដេវីត និងកញ្ញា ទេព បូព្រឹក្ស
  លោក ងួន ចាន់ដេវីត និងកញ្ញា ទេព បូព្រឹក្ស
  លោក ងួន ចាន់ដេវីត និងកញ្ញា ទេព បូព្រឹក្ស
  លោក ងួន ចាន់ដេវីត និងកញ្ញា ទេព បូព្រឹក្ស
ទេព បូព្រឹក្សមាន សូនីតាងួន ចាន់ដេវីតខេម
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T