បរទេស៖ កាលពីថ្មីៗនេះ ក្នុងបណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជាTik Tok បានផ្ទុះភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងអំពី វីដេអូមួយដែលមានវត្តមាននារីវ័យក្មេងម្នាក់ ក្នុងតុលាការអមដោយឯកសណ្ឋានអ្នកទោសពណ៌ទឹកក្រូច អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះគឺ នារីម្នាក់នោះ បានញញឹមយ៉ាងស្រស់បស់ ដាក់កាមេរ៉ា ហាក់ដូចជាមិនខ្វល់អ្វីទាំងអស់ ជាហេតុដែលមហាជនទាំងអស់ងឿងឆ្ងល់គ្រប់គ្នា។

ក្នុងវីដេអូមួយនេះដែរ បានផ្ទុះសាជាថ្មី ក្រោយពីមានអ្នកយកទៅកាត់ត សកម្មភាពដែលនាំ Isabella Guzman ចូលក្នុងតុលាការ ដោយបានដាក់បទចម្រៀងមានចំណងជើងថា « Sweet but psycho» មើលទៅសាកសមនឹងទឹកមុខ និងរឿងរ៉ាវរបស់នាង ដែលជាក្មេងស្រីតូចមុខស្អាត ប៉ុន្តែបែរជាហ៊ានធ្វើរឿងដ៏សាហាវបែបនេះទៅវិញ។

យ៉ាងណាមិញ តាមពិតទៅ បើបកត្រឡប់ក្រោយ នារីវ័យក្មេងម្នាក់នេះ បានជាប់ទោសពីបទឃាតកម្មដ៏រន្ធត់មួយកាលពីឆ្នាំ២០១៣ ដោយក្មេងស្រីវ័យក្មេងមានអាយុត្រឹមតែ១៨ឆ្នាំ ឈ្មោះថា Isabella Guzman បានចាក់សម្លាប់ម្ដាយបង្កើតរបស់ខ្លួន ចំនួន១៥១កាំបិត។

យោងតាមកាលរាយការណ៍របស់ឪពុកចុងរបស់នាង លោក​ Ryan Hoy បានប្រាប់ថា៖

Ryan Hoy

បន្ថែមពីនេះ ដើមឡើយមានសេចក្ដីរាយការណ៍ថា ម្ដាយរបស់នាង ត្រូវបានចាក់សម្លាប់ចំនួន ៧៩ដង ដែលមានរបួស៣១កាំបិត នៅលើមុខ និង៤៨កាំបិត នៅលើក ក៏ប៉ុន្តែ យោងតាមការធ្វើកោសល្យវិច័្ឆយបន្ថែម បានបង្ហាញថាមានស្នាមរបួសសរុបដល់ទៅចំនួន ១៥១ដងឯណោះ។

គួរបញ្ជាក់ថា មុនពេលឈានដល់ការចាក់សម្លាប់ម្ដាយបង្កើត នារីវ័យក្មេងម្នាក់នេះ ធ្លាប់បានបង្ហាញអាកប្បកិរិយាបែបប្លែកៗ ផ្ញើរសារទៅគំរាមម្ដាយ ថែមទាំង ស្ដោះទឹកមាត់ដាក់ម្ដាយបង្កើត ដែលអាចបណ្ដាលមកពីអារម្មណ៍ខឹងក្រោយម្ដាយទៅយកស្វាមីថ្មី។

តួយ៉ាង បន្ទាប់ពីត្រូវបានប៉ូលីសចាប់ខ្លួនបាន និងនាំយកទៅតុលាការ ត្រូវបានចៅក្រមប្រកាសថា មិនមានកំហុស ព្រោះតែបានរកឃើញថា នារីម្នាក់នេះ មានលទ្ធផលនៃការធ្វើតេស្តបង្ហាញថា នាងពិតជាមានជំងឺវិកលចរិត ពិតមែន ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចិត្តសាស្រ្ដ Pueblo ក្នុងរដ្ឋColorado សហរដ្ឋអាមេរិក៕

Isabella Guzman 
Isabella Guzman 
វីដេអូក្នុងតុលាការ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]