ថាម៉េច? ក្រុមហេកឃ័ររបស់ចិន រុស្ស៊ី និងអ៊ីរ៉ង់ ត្រៀមខ្លួនអុកឡុក ការបោះឆ្នោតរបស់អាមេរិក នៅពេលខាងមុខ?

//s9.kh1.co/76/76d0ebb7ccf1d976fca330ca1b1135a7e46ff04f.jpg
បច្ចេកវិទ្យា

 ១១-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

យុទ្ធនាការរបស់ប្រធានាធិបតី ដូណាល់ ត្រាំ និងលោក ជោ បៃដិន នៃគណបក្សប្រជាធិបតេយ្យ គឺស្ថិតនៅក្នុងការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណេត។

អាមេរិក៖ ក្រុមហ៊ុន Microsoft បាននិយាយថា ក្រុមហេកឃ័រដែលមានទំនាក់ទំនងជាមួយប្រទេសរុស្ស៊ី ចិន និងអ៊ីរ៉ង់ កំពុងព្យាយាមជ្រៀតជ្រែកមនុស្សនិងក្រុម ដែលពាក់ព័ន្ធនឹងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០។ ក្រុមហ៊ុនបច្ចេកវិទ្យានេះបាននិយាយទៀតថា ក្រុមហេកឃ័ររុស្ស៊ីដែលបានអុកឡុកយុទ្ធនាការប្រជាធិបតេយ្យឆ្នាំ២០១៦ បានពាក់ព័ន្ធសាជាថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុន Microsoft បានបញ្ជាក់ទៀតថា វាច្បាស់ណាស់ថា ក្រុមសកម្មបរទេសបានបង្កើនកិច្ចប្រឹងប្រែងរបស់ពួកគេ ដែលផ្ដោតលើការបោះឆ្នោត។ យុទ្ធនាការរបស់ប្រធានាធិបតី ដូណាល់ ត្រាំ និងលោក ជោ បៃដិន នៃគណបក្សប្រជាធិបតេយ្យ គឺស្ថិតនៅក្នុងការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណេត។ Microsoft បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ក្រុមហេកឃ័ររុស្ស៊ីមកពីក្រុម Strontium មានគោលដៅទៅលើអង្គការជាង២០០ ដែលភាគច្រើនត្រូវបានផ្សារភ្ជាប់ជាមួយនឹងគណបក្សនយោបាយរបស់សហរដ្ឋអាមេរិក ទាំងសាធារណរដ្ឋនិងគណបក្សប្រជាធិបតេយ្យ។

លោក ជោ បៃដិន
លោក ជោ បៃដិន

មិនត្រឹមតែវាយប្រហារសហរដ្ឋអាមេរិកតាមប្រព័ន្ធអ៊ីនធឺណេតប៉ុណ្ណោះទេ ក្រុមនោះក៏ផ្ដោតទៅលើគណបក្សនយោបាយអង់គ្លេសផងដែរ។ ក្រុម Strontium ត្រូវបានស្គាល់ផងដែរថា ជា Fancy Bear ដែលជាអង្គភាពវាយប្រហារតាមអ៊ីនធឺណេត ដែលត្រូវបានគេចោទប្រកាន់ថា មានទំនាក់ទំនងជាមួយចារកម្មយោធារុស្ស៊ី ឈ្មោះ GRU។

លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ

ក្រុមហ៊ុនបច្ចេកវិទ្យានេះបាននិយាយថា ក្រុមហេកឃ័រចិនបានបើកការវាយប្រហារសំដៅទៅលើ បុគ្គលដែលមានទំនាក់ទំនងជាមួយយុទ្ធនាការរបស់លោក បៃដិន ខណៈពួកហេកឃ័រអ៊ីរ៉ង់បានបន្តកិច្ចខិតខំប្រឹងប្រែងសំដៅទៅលើមនុស្ស ដែលជាប់ទាក់ទងនឹងយុទ្ធនាការរបស់លោក ត្រាំ។ ភាគច្រើននៃការវាយប្រហារតាមអ៊ិនធឺណេតរបស់ពួកគេមិនបានជោគជ័យទេ។ ការវាយប្រហារនេះក៏មិនទាន់បានចាប់ផ្ដើមទៅលើក្រុម ដែលគ្រប់គ្រងប្រព័ន្ធបោះឆ្នោតនោះដែរ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T