ថាម៉េច! Real Madrid កំពុងបើកកិច្ចចរចាទិញយកតារាជួរមុខរបស់ Man City រូបនេះ

//s9.kh1.co/32/325da52759ec0740e8edbaf65337bdb4d2ae960b.jpg
កីទ្បា

 ១១-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ស្ងាត់ៗ Real Madrid បើកកិច្ចចរចាទិញយកកីឡាករ Riyad Mahrez ពីក្លិប Manchester City

បរទេស៖ បើយោងតាមគេហទំព័រ FootMercato បានឲ្យដឹងថាក្លិបយក្សអេស៉្បាញ Real Madrid កំពុងបើកកិច្ចចរចាជាមួយតំណាងរបស់កីឡាករ Riyad Mahrez ដើម្បីនាំយករូបគេចេញពីក្លិប Manchester City ទៅលេងនៅទឹកដី Santiago Bernabéu ក្នុងរដូវក្ដៅនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Riyad Mahrez
  កីឡាករ Riyad Mahrez

គួរឲ្យដឹងដែរថា ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំ ជាតួសំខាន់ម្នាក់របស់ Man City នៅក្នុងរដូវកាល ២០១៩/២០ កន្លងមក ពោលរូបគេរកបាន១៣គ្រាប់ និងបោះបាល់ឲ្យដៃគូបញ្ចប់ទីបាន១៦លើកផងដែរ។ ក្នុងនោះដែរ Mahrez នៅសល់កុងត្រា៣ឆ្នាំទៀតឯណោះជាមួយក្លិបនៅ Premier League មួយនេះ។ 

  កីឡាករ Riyad Mahrez
  កីឡាករ Riyad Mahrez

ជាក់ស្តែងនៅពេលនេះលោកគ្រូបង្វឹក Zinedine Zidane កំពុងតែព្យាយាមប្រមូលព័ត៌មានអំពីកុងត្រារបស់ Mahrez ជាមួយ Man City និងបានរៀបចំសំណើរួចរាល់ហើយដើម្បីចរចាទិញយករូបគេទៅលេងនៅ La Liga រដូវកាលថ្មីនេះ។

ដោយឡែកសម្រាប់ភាគីក្លិបលោក Pep Guardiola វិញ ហាក់ដូចជាមិនចង់ឲ្យជម្រើសជាតិអាល់ហ្សេរីរូបនេះ ចេញនោះទេ ដោយសារទើបតែលក់ចេញខ្សែប្រយុទ្ធស្លាបឆ្នើមម្នាក់ឲ្យទៅ Bayern Munich គឺកីឡាករ Leroy Sane

  កីឡាករ Riyad Mahrez
  កីឡាករ Riyad Mahrez
  កីឡាករ Leroy Sane
  កីឡាករ Leroy Sane

ប្រភពmanchestereveningnews

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T