ចុមយក្ស! ស្ងាត់ៗ Arsenal បើកកិច្ចចរចាផ្ទេរយកកីឡាករលំដាប់ជួរមុខនៅលីគកំពូលចិនម្នាក់នេះ

//s9.kh1.co/d2/d20e4f164814c6e1a65944f05766a7d033af9bf0.jpg
កីទ្បា

 ១១-កញ្ញា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ងាត់ៗ Arsenal បើកកិច្ចចរចាផ្ទេរយកកីឡាករ El Shaarawy ក្នុងកិច្ចសន្យាខ្ចីជើង

បរទេស៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបកាំភ្លើងធំ Arsenal បានបើកកិច្ចចរចា ផ្ទេរយកកីឡាករ Stephan El Shaarawy មកកាន់ទឹកដី Emirates ក្នុងកិច្ចសន្យាខ្ចីជើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Stephan El Shaarawy
  កីឡាករ Stephan El Shaarawy

El Shaarawy បច្ចុប្បន្នកំពុងប្រកបអាជីពនៅលីគកំពូលចិន ដោយរួមរស់ជាមួយក្លិប Guangzhou Evergrande។ រូបគេជាខ្សែបម្រើស្លាប ដ៏មានទេពកោសល្យមួយរូបប្រចាំក្រុមជម្រើសជាតិអ៊ីតាលី ក្នុងចន្លោះឆ្នាំ២០១០ស្ដើង។

  កីឡាករ Stephan El Shaarawy
  កីឡាករ Stephan El Shaarawy

យ៉ាងណាមិញ El Shaarawy ចាប់ផ្ដើមធ្លាក់ទម្រង់លេងនៅពេលដែលរូបគេ ផ្ទេរទៅលេងឲ្យក្លិប Monaco និង Roma ក្នុងកិច្ចសន្យាខ្ចីជើង។ ក្រោយមកទើប កីឡាករវ័យ២៧ឆ្នាំរូបនេះ សម្រេចទៅសាងអនាគតឡើងវិញ នៅលីគកំពូលចិន ដោយទៅចូលរួមជាមួយក្លិ Guangzhou កាលពីរដូវក្ដៅឆ្នាំ២០១៩។

  កីឡាករ Stephan El Shaarawy
  កីឡាករ Stephan El Shaarawy

ជាមួយគ្នានេះ បើយោងតាមអ្នកសារព័ត៌មានផ្នែកកីឡានៅប្រទេសអ៊ីតាលី លោក Gianluca Di Marzio  បានឲ្យដឹងថា​ Arsenal ស្ថិតក្នុងចំណោមក្លិបផ្សេងៗទៀត ដែលកំពុងចរចានាំយក El Shaarawy ត្រឡប់មកលេងនៅអឺរ៉ុបវិញ។ ប្រភពដដែលបានបន្ថែមទៀតថា ក្លិបដែលដឹកនាំដោយលោក Mikel Arteta មួយនេះកំពុងព្យាយាមចរចាផ្ទេរយករូបគេក្នុងកិច្ចសន្យាខ្ចីជើងរហូតដល់ខែមករា។

  កីឡាករ Stephan El Shaarawy
  កីឡាករ Stephan El Shaarawy

គួរបញ្ជាក់ដែរថា ក្រៅពី​ Arsenal ក្លិប Atletico Madrid និង Paris Saint-Germain ក៏មានចំណាប់អារម្មណ៍ចង់បានអតីតកីឡាករក្រុម Roma រូបនេះផងដែរ៕

ប្រភពexpress

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T